លី អីុ​វ៉ា​ធី​ណា រង​ការ​រិះគន់​បន្ថែម​ក្រោយ​បង្ហោះ​ពាក្យ​ឌឺដង​ដាក់ សុខ ពិសី

loading...
ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:០០   

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជម្លោះ​ពាក្យ​សម្តី​រវាង​តារាចម្រៀង​នាង​លី អីុ​វ៉ា​ធី​ណា និង សុខ ពិសី មិន​ទាន់​បាន​ផ្សះផ្សា និង​បាន​រាលដាល​ដល់​អ្នកគាំទ្រ​ពួក​នាង​ផង​នោះ លី អីុវ៉ា​ធី​ណា បាន​រង​ការ​រិះគន់​បន្ថែម​ទៀត បន្ទាប់​ពី​បង្ហោះ​ពាក្យ​សម្តី​ឌឺដង​ដាក់​សុខ ពិសី ។
តាម​ហ្វេ​ស​ប៊ុ​ក​លី អីុ​វ៉ា​ធី​ណា បាន​សរសេរ​ខ្លី​ថា «​នាង​ខ្ញុំ​សំឡេង​បាន​តែ​ប៉ុណ្ណឹង​ទេ នាង​ខ្ញុំ​ដឹង​ថា សំឡេង​នាង​ខ្ញុំ​មាន​កម្រិត នាង​ខ្ញុំ​មុខតែ​អីុ​ចឹ​ង មិន​ស្អាត មិន Cute ធម្មជាតិ​បង្កើត​នាង​ខ្ញុំ​មក​បែប​នេះ ខុស​ដែរ​មែន​» ។
តាម​រយៈ​សារ​ដ៏​ខ្លី​មួយ​នេះ​ត្រូវ​ទស្សនិកជន​មួយ​ចំនួន​ចាត់​ទុក​ថា ជា​ពាក្យ​សម្តី​ដែល​មាន​ន័យ​ឌឺដង ផ្លែផ្កា​ដាក់​តារាចម្រៀង​នាង​សុខ ពិសី ខណៈ​ពេល​ដែល​សុខ ពិសី ធ្លាប់​និយាយ​ថា អីុ វ៉ា​ធី​ណា ជា​មនុស្ស​យិ​ន​ស៊ិ​ន ។
ហ្វេ​ស​ប៊ុ​ក​ដែល​ដាក់​ឈ្មោះ​ថា Nilinon Coreizeven បាន​ចូល​ទៅ Command ពីក្រោម​ពាក្យ​សម្តី​របស់​លី អីុ​វ៉ា​ធី​ណា ថា «​និយាយ​មក​ធម្មតា តែ​ន័យ​សាហាវ​ណាស់ ចែ​ឌឺ​កប់។ ត្រូវ​ហើយ​មុខ​យើង​ធម្មជាតិ​អាក្រក់ តែ​ចិត្ត​ចែ​ឯង​មើលទៅ​វា​អាក្រក់​ជាង​មុខ​ចែ​ឯង​» ។
ចំណែក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dãťö Sourin បាន​សរសេរ​ថា «​ម៉េច​ក៏​និយាយ​ដៀមដាម​គេ​រហូត​អីុ​ចឹ​ង​បង ? កុំ​និយាយ​រឿង​សម្ផស្ស និយាយ​រឿង​ល្បី​វិញ បង​ឯង​ស៊ូ​ជាមួយ​បង​សុខ ពិសី កើត​អត់ ? គេ​ល្បី​ជាង​បង ទទួលស្គាល់​ទៅ កុំឱ្យ​គេ​ស្អប់​ជាង​នេះ​អី​» ។
ដោយឡែក Pich Hunter បាន​និយាយ​ថា «​ឡើង​បង​តុ និង​បង​រ៉ូ​លី​ន​លាន់មាត់​ថា «​ថា​គេ​ពីរោះ​ជាង​ម្ចាស់​ដើម​» ពួក​គាត់​គណៈកម្មការ​ដូច​គ្នា​ក៏​ចង់​ប្រតិកម្ម​ជំនួស​ហើយ​ហ្នឹង ចុះ​ទម្រាំ​បង​ពិសី​វិញ ចង់​ដឹង​ថា​តើ​អ្នក​ណា​ជា​ហ្វែ​ន​ផ្គាប់​មុខ​ឱ្យ​ប្រាកដ​ទៅ ?​» ។
CouCou Karat សរសេរ​ថា «​អូន​និយាយ​ត្រូវ​ណាស់ សីលធម៌​មនុស្ស​គឺ​សំខាន់ ព្រោះ​រកស៊ី អាជីព​ដូច​គ្នា មិន​គួរ​ណា​ទៅ​វ៉ៃ​ប្រហារ​គេ​ជា​សាធារណៈ​អីុចឹ​ង​ទេ ខ្លួនឯង​ហ្នឹង​ក៏​មិនមែន​អស្ចារ្យ ឬ​ចេះ​ដឹង​អី​ជាងគេ​ដែរ បើ​កុំ​តា​បាន​ឱកាស​មុនគេ​តិច​ឱ្យ​ឡើង​ប្រលង​ដូច​គេ​ក៏​មិន​ជាប់​ផង​។ មក​ពី​ចរិត​អីុ​ចឹ​ង ទើប​មួយ​ជាតិ​ហើយ​មិន​ល្បី​ដូច​គេ ដល់​ល្បី​មក​ល្បី​រឿង​ឈ្នានីស​គេ​វិញ ចប់​!» ។
Ying YaDa សរសេរ​ថា «​និយាយ​ធម្មតា​ធ្វើ​ចរិត​តួឯក​ចង់​ថា​មុខ​ខ្លួនឯង​ស្អាត​ធម្មជាតិ​មិន​បាន​កែ​ដូច​គេ និយាយ ត្រង់​ៗ​ទៅ​ចាំបាច់​បង្កប់ន័យ​ឱ្យ​គេ​កាត់​ន័យ​ដែរ គេ​យល់​ហើយ អា​ចរិត​ឈ្នានីស​ហ្នឹង​វា​អីុ​ចឹ​ង មុខមាត់​អាក្រក់ ឬ​ស្អាត​គ្មាន​អ្នក​ណា​ទៅ​ទើស​ទេ គ្រាន់តែ​ចរិត​ហ្នឹង​កុំ​កាត់​រកមុខ​ពេក​ប៉ិន​ហ្នឹង​បាន​ហើយ បង​ឯង​ធម្មជាតិ​តែ​ពី​មុន​មាត់​រាង​មាន​សាច់​ជាង​នេះ វា ជា​អព្ភូតហេតុ​ទេ​ឬ​បង​» ។
ការ​ប្រើ​ពាក្យ​សម្តី​បែប​នោះ​របស់​លី អីុ​វ៉ា​ធី​ណា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មានការ​តបត​ណាមួយ​ពី សុខ ពិសី នៅឡើយ​ទេ ក្រៅ​តែ​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទាំង​សងខាង​បាន​ផ្លោង​សង្គ្រាមពាក្យសម្តី​ដាក់​គ្នា​ប៉ុណ្ណោះ ។
ទាក់ទង​ទៅ​នឹង​ជម្លោះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០១៦​បាន​អំពាវនាវ​ឱ្យ​កញ្ញា​លី អីុវ៉ា​ធី​ណា និង​កញ្ញា​សុខ ពិសី សម្រួល​គ្នា ហើយ​ឈប់​ការ​ចេញ​វី​ដេ​អូ​ឃ្លី​ប​ឆ្លង​ឆ្លើយ ផ្លែផ្កា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​តទៅ​ទៀត វា​នាំ​ឱ្យ​ខាត​ទាំង​ពីរ​នាក់​ទេ ។ លោក​ចង់ឱ្យ​មានការ​ជជែក​គ្នា​ជា​លក្ខណៈ​ផ្ទាល់ខ្លួន និង​សូមទោស​ទៅ​វិញ​ទៅ​មក នោះ​ប្រសើរ​ជាង​ការ​តាំង​គ្នា​ជា​សាធារណៈ​វា​មិនល្អ​ឡើយ​។ លោក​សង្ឃឹមថា ពួក​នាង​នឹង​អធ្យាស្រ័យ​ឱ្យ​គ្នា​។ ភាគី​ទាំង​សងខាង​គួរ​យោគយល់ និង​អត់ឱន​អធ្យា​ស្រ័យ​គ្នា​ដើម្បី​រក្សា​តម្លៃ​ដល់​សិល្បៈ ៕


ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment