អ្វីដែលធ្វើឲ្យ តារាសម្ដែង សារាយ សក្ខណា កាន់តែមានទឹកចិត្ត មិនចេះហត់នឿយនោះ គឺគ្រាន់តែនាង ទៅដល់ទឹកដីអាមេរិកភ្លាម ម្ដាយក្មេក បានជូនកាដូ ជាទីគាប់ចិត្ត នូវកាបូបយូរមួយភ្លែត តែម្ដង ដែលតម្លៃកាបូប ដ៏ស្រស់ស្អាតនេះ ត្រូវបានគេដឹងថា ខ្ទង់រាប់ពាន់ដុល្លារឯណោះ។
តារាសម្ដែង អ្នកនាង សារាយ សក្ខណា ពេលមកលែងស្រុកខ្មែរ មិនមែនត្រឹមតែមកលេងធម្មតាទេ ពោលគឺនាងមកក្នុងបំណងសម្ពោធគ្លីនិក ថែរក្សាសម្ផស្ស «ស៊ីណូ» ដែលបានចំណាយលុយ អស់រាប់ម៉ឺនដុល្លារ ក្នុងការបើកឲ្យដំណើរការ បើទោះបីជានាង មិនបាននៅមើលការខុសត្រូវ ដោយផ្ទាល់ក៏ដោយ ក៏អ្នកនាងមិនបានព្រួយបារម្ភដែរ ព្រោះអ្វីៗ នាងបានរៀបចំជាប្រព័ន្ធ រួចស្រេចទៅហើយ ។
អ្នកនាង សារាយ សក្ខណា ជាតារាសម្ដែងស្រី មានភាពល្បីល្បាញ មិនស្រកស្រុតប្រជាប្រិយភាពឡើយ ទោះបីជានាង បានដកខ្លួនពីការសម្ដែងក៏ដោយ ប៉ុន្តែពេលនាង ត្រឡប់មកប្រទេសកំណើតវិញម្ដងៗ សារាយ សក្ខណា បានក្លាយជាផលិតផល ដែលផលិតករ ចង់បានយកមកសម្ដែងក្នុងរឿង របស់ខ្លួនបំផុត ។
សារាយ សក្ខណា កាន់តែភ្ញាក់ផ្អើលបំផុត ព្រោះគ្រាន់តែនាង ទៅដល់ សហរដ្ឋអាមេរិកភ្លាម ម្ដាយក្មេករបស់នាង បានធ្វើឲ្យភ្ញាក់ផ្អើល ដោយទទួលបានកាបូបដៃ ប្រេនប្រេនម៉ាក «អិលវី» ដែលមានតម្លៃ ខ្ទង់ពាន់ដុល្លារឯណោះ។ សារាយ សក្ខណា ពិតជារំភើបចិត្តណាស់ រហូតបានថ្លែងអំណរគុណម្ដាយក្មេកថា «សុំអួតមួយណា មកដល់ផ្ទះភ្លាម បានកាដូមួយភ្លែត អរគុណម្ដាយក្មេក!»។
សារាយ សក្ខណា បានអរគុណម្ដាយក្មេក ដែលស្រឡាញ់នាង ពិសេសគាត់យកចិត្តទុកដាក់លើនាង ពិតជាជាភ័ព្វសំណាងរបស់មនុស្ស នៅពេលបានប្ដីល្អ ចេះស្រឡាញ់ថ្នាក់ថ្នម និងជាមនុស្សកាន់តែសំណាងជាងនេះ ពេលបានឪពុកម្ដាយក្មេក ប្រកបដោយទឹកចិត្តល្អ និងមានព្រហ្មវិហារធម៌ ចំពោះកូនប្រសារ៕
ប្រភព៖ khmertalking
loading...
0 comments:
Post a Comment