ដើមសាវម៉ៅព្រៃជាឱសថ ធម្មជាតិដ៏ពូកែដែលយើង មិនបានដឹង

loading...
ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែដែលយើងមិនបានដឹង
ជួយធ្វើអោយស្រ្តីមានគភ៌ បញ្ចុះសម្ពាធឈាម ព្យាបាលធ្លាក់ស
ព្យាបាលក្តៅក្នុង គេងលក់ស្រួល ជាបន្លែដ៏មានឱជារស
* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។
* ការប្រើប្រាស់ជាឱសថៈ
- តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។
- ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។
- ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ
- ជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើប្រពន្ធ័ សរសៃប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦
- ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។
- ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើ
ចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment