loading...
ខេត្តសៀមរាប៖ នៅអង្គភាព នគរបាលការពារ បេតិកភណ្ឌ ប្រចាំតំបន់អង្គរ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះបានរៀប ចំពិធីប្រគល់ និងទទួលរថយន្តពន្លត់ អគ្គីភ័យ០១គ្រឿង របស់អគ្គស្នងការ នគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សំវ៉ាន់ វីរៈ ប្រធាននាយកដ្ឋាន ការពារបេតិកភណ្ឌ។ដោយមានការអញ្ជើញ ទទួលរថយន្ត ពីសំណាក់ លោកវរសេនីយ៍ឯក គាត ប៊ុនថាន ប្រធានអង្គភាព នគរបាលការពារ បេតិកភណ្ឌ និងអស់លោក អនុប្រធាន ព្រមទាំងមន្ត្រី នគរបាលជា ច្រើននាក់ ទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ សំវ៉ាន វីរៈ បានមានប្រសាសន៍ ផ្ដាំផ្ញើរដល់ កម្លាំងនគរបាល ដែលមាន មុខនាឱកាសនោះ ត្រូវយកចិត្តទុក ដាក់ក្នុងការមើល ថែទាំរបស់របរ សម្ភារៈរដែល បានបំពាក់ និងរថយន្ត ជាប្រចាំ ដើម្បីត្រៀម ចេញពន្លត់ គ្រោះអគ្គីភ័យ គ្រប់ប្រភេទ ជូនបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមក ទស្សនាកម្សាន្ត នៅមូលដ្ឋាន ក្នុងភូមិ សាស្រ្តខ្លួន ទទួលខុសត្រូវ ឲ្យបានល្អប្រសើរ។
ប្រភព៖
សៀមរាបប៉ុស្ត៏
loading...
0 comments:
Post a Comment