គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​របួសធ្ងន់​ម្នាក់​

loading...
កណ្តាល​ ៖​ នៅ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ម៉ោង​ ៧​ និង​០០​ នាទី​ លើ​ផ្លូវជាតិ​ លេខ​១១០​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​សង្កែ​ ឃុំ​ កំពង់​កុង​ ស្រុក​កោះធំ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​ គោក​មួយ​កើតឡើង​រវាង​ ម៉ូតូ​ និង​ ម៉ូតូ​ ដែល​មាន​ទិស​ដៅ​ បញ្ច្រាស​គ្នា​ បង្ក​ធ្វើ​ឲ្យ​របួសធ្ងន់​ ១​ នាក់​ អ្នក​រួម​ដំណើរ​ និង​ ខូចខាត​ ម៉ូតូ​ស្រាល​២​ គ្រឿង​ ។​
១​ -​ ឈ្មោះ​ សុ​ន​ ថន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ កសិករ​ មាន​ទី​លំៗ​ភូមិ​ព្រែក​តា​ហង់​ឃុំ​កំពង់​កុង​.​ស្រុក​កោះធំ​.​ បើក​ បរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​ ៧០​ព​ណ៍​ ខៀវចាស់​ ពាក់​ស្លាក​ លេខ​ កណ្ដាល​ 1K​ 2094​ ម៉ូតូ​មាន​កញ្ចក់​ អ្នក​បើក​អត់​ពាក់មួក​ គ្មាន​របួស​ បើកបរ​ក្នុង​ទិស​ដៅ​ ពី​ជើង​ ទៅ​ ត្បូង​ (​ច្បារ​អំពៅ​ ព្រែក​ជ្រៃ​ )​ ។​
២​ -​ អ្នក​រួម​ដំណើរ​ ជា​ប្រពន្ធ​ឈ្មោះ​ ថុ​ន​ សុខា​ អាយុ​ ២៦
​ឆ្នាំ​មុខរបរ​កសិករ​ មាន​ទីលំនៅៗ​ភូមិ​ ឃុំ​ ជាមួយ​គ្នា​ រង​របួស​ បាក់ជើង​ស្ដាំ​ យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​កោះធំ​ (​ មិន​ពាក់មួក​)​ ។​
៣​ -​ ឈ្មោះ​ សុខ​ ដើ​ ភេទ​ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ ជនជាតិ​
​វៀតណាម​ មុខរបរ​ លក់ដូរ​មាន​ទីលំនៅៗ​ភូមិ​លេខ​ ៥​ ឃុំ​
​ភូ​ហ៊ូ​.​ស្រុក​អា​ភូ​.​ខេត្ត​អាងយ៉ាង​(​ ប្រទេស​វៀតណាម​ )​ បើកបរ​
​ម៉ូតូ​ ម៉ាក​ហុងដា​ វ៉េវ​ សេ​ ១០០​ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​
​កណ្ដាល​ 1P​ 8107​ ម៉ូតូ​មាន​កញ្ចក់​ អ្នក​បើក​ មាន​ពាក់មួក​ (​គ្មាន​ របួស​)​ ម៉ូតូ​មាន​ចង​កាង​ឈើ​ដឹក​ថ្នាំ​កសិក​ម្​ បើកបរ​ក្នុង​ ទិស​ដៅ​ ពី​ត្បូង​ ទៅ​ ជើង​(​ព្រែក​ជ្រៃ​ ច្បារ​អំពៅ​)​ គ្មាន​របួស​ ។​
សភាព​រឿងហេតុ​ ម៉ូតូ​ សេ​៧០​ បើកបរ​មិន​ប្រកាន់​ស្ដាំ​ទើប​ បណ្ដាល​ធ្វើ​ឲ្យ​ជើង​ស្ដាំ​របស់​ប្រពន្ធ​ជា​អ្នក​រួម​ដំណើរ​ប៉ះ​ និង​ កាង​ឈើ​របស់​ម៉ូតូ​វ៉េវ​ សេ​ ១១០​ បណ្ដាល​ឲ្យ​បាក់​តែ​ម្ដង​ ។​
ករណី​នេះ​កំលាំង​ជំនាញ​និង​ កំលាំង​ប៉ុស្តិ​រដ្ឋបាល​ បាន​ចុះ​ទៅ​ ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាសវែង​ រួច​ប្រមូល​មធ្យោបាយ​ ដែល​ពាក់​ព​ន្ធ័​ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​បន្ដ​ កសាង​ សំណុំរឿង​តាម​នីតិវិធី​ ៕
CNP-OK-PIC-News2CNP-OK-PIC-News3CNP-OK-PIC-News


ប្រភព៖  នគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment