ត្រសក់
រឿងនេះប្រហែលជាជម្រើសដ៏ល្អបំផុតក្នុងការបំបាត់ការហើមភ្នែកបាន។ ភាពត្រជាក់របស់ត្រសក់អាចជួយលុបបំបាត់ភ្នែកហើមបានផង និងបន្ថយការរលាកនៅក្រោមភ្នែកផង។ ចូរចិត្តចំណិតត្រសក់ពីរចំណិត ហើយដាក់ស្អំនៅលើភ្នែក ២៥នាទីទៅ។ បន្ទាប់មកចូរអង្គុយផ្អែក ហើយបន្ធូរអារម្មណ៍ជាមួយត្រសក់នៅលើភ្នែកទៅ។
ទឹកដោះគោ
សម្រាប់អ្នកដែលមានអាការៈហើមភ្នែកជាប់នោះ ចូរប្រើទឹកដោះគោដើម្បីបំបាត់ភាពហើមនោះទេ។ ចូរយកសំឡីពីរដុំជ្រលួកនឹងទឹកដោះគោហើយយកវាមកដាក់នៅលភ្នែក ២០ ទៅ៣០នាទី ចាំលាងចេញវិញ។ អ្នកអាចធ្វើបែបនេះច្រើនដងតាមតែអាចធ្វើបានដើម្បីបន្ថយភាពហើមរបស់ភ្នែកបាន។
ប្រេងវីតាមីន E
វីតាមីន E មានសារៈសំខាន់ណាស់សម្រាប់សុខភាពស្បែក ហើយអ្វីដែលល្អនោះគឺវាអាចកាត់បន្ថយការហើមភ្នែកបានយ៉ាងល្អជាមួយនឹងការលាបប្រេងវីតាមីន E លើស្បែកផ្ទាល។ ចូរច្របាច់ប្រេងវីតាមីណ E ចូលទៅក្នុងទឹកដាំពុះមួយចាន ហើយកូវាឲ្យសប់ រួចយកសម្លីពីរដុំជ្រលួក ហើយមកដាក់នៅលើភ្នែក ២០នាទី។
ស្លាបព្រាត្រជាក់
ចូរយកស្លាបព្រាដាក់ត្រាំក្នុងទឹកកក ឬទូរក្លាសេរយៈពេលពីរបីនាទីសិន។ បន្ទាប់មកយកវាមកស្អំនៅលភ្នែក។ ភាពត្រជាក់អាចជួយបន្ថយការរលាក នៅក្រោមភ្នែក ហើយក៏បំបាត់ការហើមដែរ។
ដំឡូងបារាំង
ដំឡូងបារាំងអាចទប់ស្កាត់ការហើមភ្នែកបានដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងការរលាក។ ចូរដាក់ដំឡូងបារាំងនៅក្នុងទូរទឹកកកចោលពីរបីម៉ោង។ រួចចិតវាជាចំណិតស្តើងពីរចំណិតហើយដាក់ស្អំលើភ្នែក ២០នាទី៕
ប្រភព៖ CEN
loading...
0 comments:
Post a Comment