ធ្វើ​ម៉េច​ទើប​ដឹងថា​មិត្ត​ប្រុស​ខ្ញុំ​មាន​ជំងឺ​កាមរោគ​មុននឹង​យើង​រួមភេទ​?

loading...
អ្នក​ពិតជា​ត្រឹមត្រូវ​ក្នុង​ការគិត​អំពី​រឿងនេះ​។ ការរួម​ភេទ​គឺជា​ការសម្រេចចិត្ត​ដ៏​ធំ ហើយ​ជំងឺ​កាមរោគ និង​ការ​មានកូន​ដែល​មិន​ចង់បាន​អាចធ្វើអោយ​ជីវិត​របស់​អ្នក​ផ្លាស់ប្តូរ​។​

​ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​, ដូចនេះ​សូម​ប្រាកដថា​ប្រើ​ស្រោមអនាម័យ​គ្រប់​ពេលដែល​អ្នក​រួមភេទ​។ ដូចនឹង​រឿង​ភាគច្រើន​នៅក្នុង​ជីវិត​, ស្រោមអនាម័យ​មិនអាច​ធានាបាន​១០០%​នោះទេ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវតែ​និយាយ​ជាមួយនឹង​មិត្ត​ប្រុស​របស់​អ្នក​អំពី​ការព្រួយបារម្ភ​របស់​អ្នក​មុននឹង​អ្នក​រួមភេទ​។​

​មិត្ត​ប្រុស​របស់​អ្នក​ស្មោះត្រង់​អំពី​ដៃគូរ​រួមភេទ​ពីមុន ហើយ​នេះ​ជា​សញ្ញា​ដែល​គាត់​នឹង​បើក​ចិត្ត​ទូលាយ​ក្នុង​ការនិយាយ​អំពី​ជំងឺ​កាមរោគ​នោះ​។ សាកល្បង​លើកទឹកចិត្ត​អោយ​និយាយ​ពី​បញ្ហា​នោះ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​សួរ​មិត្ត​ប្រុស​របស់​អ្នក​ថា​តើ​គាត់​បារម្ភ​អំពី​ការឆ្លង​ជំងឺ​កាមរោគ និង​ថា​តើ​គាត់​បានធ្វើ​តេស្ត​ឬ​យ៉ាងណា​។​

​មនុស្ស​ជាច្រើន​មានការ​សន្ទនា​គ្នា​នេះ​ជាមួយនឹង​ដៃគូរ​របស់​ពួកគេ​។ វា​ជា​រឿង​ធម្មតា​ក្នុងការ​ភ័យ​នៅពេលដែល​អ្នក​និយាយ​ពី​បញ្ហា​នេះ​ជា​លើកដំបូង​។ ប្រសិនបើ​មិត្ត​ប្រុស​របស់​អ្នក​យកចិត្តទុកដាក់​, គាត់​នឹង​ចង់​ជួយ​អ្នក​អោយមាន​អារម្មណ៍ល្អ​ក្នុង​ទំនាក់ទំនង​របស់​អ្នកនេះ​។ មនុស្ស​ភាគច្រើន​លើកទឹកចិត្ត​អោយដៃ​គូរ​ដែល​គោរព​ខ្លួន​គាត់​គ្រប់គ្រាន់​ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន​ទោះបីជា​វា​ជាការ​សួរ​សំណួរ​ក៏ដោយ​។​
​មិនមាន​មធ្យោបាយ​អ្វី​ដើម្បី​ប្រាប់​ពួកគេ​អោយមើល​ថា​តើ​មនុស្សម្នា​ក់មាន​ជំងឺ​កាមរោគ​ឬ​យ៉ាងណា​នោះទេ​នៅពេលដែល​មនុស្ស​ដែលមាន​ជំងឺ​កាមរោគ​ជួនកាល​មិនដឹង​អំពី​រឿង​នោះ​ផង​។ ប្រសិនបើ​អ្នក​ចង់​រួមភេទ​មុន​នោះ​, អ្នក និង​មិត្ត​ប្រុស​របស់​អ្នក​អាច​ត្រូវបាន​ធ្វើតេស្ត​ជាមួយគ្នា​។ ឬ​អ្នក​អាច​សុំ​ទៅ​ជាមួយនឹង​មិត្ត​ប្រុស​របស់​អ្នក​ដើម្បី​ជាការ​គាំទ្រ​។​

​*ការធ្វើ​តេស្ត​គឺជា​មាន​ភាពងាយស្រួល និង​មិន​ថ្លៃ​នោះទេ​។ តេស្ត​ចំពោះ​ជំងឺ​កាមរោគ​អាច​ត្រូវបានធ្វើ​ដោយ​ងាយស្រួល​ជាមួយនឹង​ការយក​គម្រូ​នៃ​ទឹកនោម​៕​
 ប្រភព៖ CEN
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment