បុរសពីរនាក់សុំផ្ទះរបស់ស្ត្រី មេម៉ាយជ្រកមួយយប់ស្រាប់ តែ9ខែក្រោយមកមានរឿងនឹក ស្មានមិនដល់

loading...
តើអ្នកធ្លាប់មានបទពិសោធន៏យកឈ្មោះមិត្តភ័ក្រមកក្លែងជាឈ្មោះខ្លួនឯងទេ? ដូចនឹងរឿងរ៉ាវមួយនេះ បុរសពីរនាក់និងស្រ្តីមេម៉ាយស្អាតម្នាក់។ ជំនួសដោយការប្រាប់ឈ្មោះពិតតែ មិត្តភ័ក្ររបស់គាត់បានប្រាប់ពីឈ្មោះមិត្តភ័ក្រគាត់ទៅវិញ។ ប៉ុន្មានខែក្រោយមក មិនមានបញ្ហាអ្វីនោះទេ តែរឿងបែរជាគួរអោយចាប់អារម្មណ៏ទៅវិញ។ សូមអានរឿងខាងក្រោម៖
លោក Jonh បានសំរេចចិត្តទៅជិះស្គីជាមួយមិត្តភ័ក្រម្នាក់របស់គាត់ឈ្មោះ Keith. ហើយពួកគេបានរៀបចំសំភារៈដាក់លើ ឡានតូចរបស់លោក Jonh រួចធ្វើដំណើរចេញទៅ។
ក្រោយពីធ្វើដំណើរបានប៉ុន្មានម៉ោងក្រោយមក ស្រាប់តែមានព្យុះតូចបោកបក់មក ដូចនេះពួកគាត់ត្រូវសំរេចចិត្តចូលសំចតនៅជិតកសិដ្ឋានមួយកន្លែង ហើយសុំម្ចាស់ផ្ទះស្រីម្នាក់ ដើម្បីស្នាក់នៅមួយយប់សិនទំរាំតែព្យុះស្ងប់។
ស្រ្តីនោះបាននិយាយពន្យល់ថា៖ «ខ្ញុំដឹងថា អាកាសធាតុមិនល្អនៅខាងក្រៅ តែខ្ញុំនៅផ្ទះតែម្នាក់ឯង ហើយខ្ញុំជាស្រ្តីមេម៉ាយទៀត ខ្ញុំខ្លាចតែអ្នកជិតខាងគេនិយាយដើម ប្រសិនបើខ្ញុំអោយលោកទាំងពីរចូលផ្ទះទាំងយប់បែបនេះ»។
Jonh ក៏និយាយថា៖ «កុំបារម្ភអី !! ពួកយើងអាចស្នាក់នៅក្នុងកូនផ្ទះតូចនៅក្រោយផ្ទះក៏បានដែរ ហើយពេលអាកាសធាតុបានល្អវិញពួកយើងនឹងចាកចេញភ្លាម»។ ស្រ្តីនោះក៏យល់ព្រមហើយមិត្តភ័ក្តប្រុសពីរនាក់នេះក៏ដើរសំដៅទៅកូនផ្ទះតូចនោះហើយសំរាកមួយយប់ទៅ។
នៅពេលព្រឹកឡើង អាកាសធាតុក៏បែរជាល្អប្រសើរវិញហើយ ពួកគេក៏ចេញដំណើរទៅជិះស្គីយ៉ាងសប្បាយជាមួយគ្នាទៅ។
ប៉ុន្តែ 9ខែក្រោយមក Jonh បានទទួលសំបុត្រមួយច្បាប់ពីមេធាវីម្នាក់។ គាត់ប្រើពេលយ៉ាងយូរទម្រាំតែនឹកឃើញថាមេធាវីនេះ ជាមេធាវីរបស់ស្រ្តីមេម៉ាយម្នាក់ដែលគេសុំស្នាក់នៅផ្ទះនាងកាលពីពេលមុននោះឯង។
គាត់ប្រញាប់ជិះទៅជួប Keith ហើយសួរគាត់ថា ៖ «Keith តើឯងនៅចាំស្រ្តីមេម៉ាយម្នាក់ ដែលយើងបានសុំគាត់ស្នាក់នៅកាលពីយើងទៅជិះស្គីកាលមុននោះទេ?»
Keith ក៏ឆ្លើយថា៖ “បាទ ខ្ញុំចាំបានតើ”
Jonh សួរថា៖ «តើឯងមាន បានចូលទៅលេងក្នុងផ្ទះរបស់នាងទេ កាលពេលនោះ?»
Keith ឆ្លើយទាំងអៀនថា៖ «មាន….តើ !!!!»
Jonh សួរបន្ថែមទៀតថា៖ «ចុះឯងមានបាន ប្រាប់ឈ្មោះខ្ញុំជំនួសពីឈ្មោះឯង ទៅនាងមែនទេ?»
Keith ចាប់ផ្តើមមានទឹកមុខក្រហមហើយនិយាយថា៖ «មាន…..តើ!!! គ្នាសុំទោសផងណាពួកម៉ាក គ្នាមានមែន។ ហើយហេតុអីបានឯងសួរ?»
ប្រិយមិត្តទាំងអស់គ្នាប្រហែលជាយល់ថា ស្ត្រីខាងលើនេះ មានផ្ទៃពោះហើយចង់ដាក់ពាក្យបណ្តឹងទៅជនល្មើសហើយ តែតាមពិតមិនមែនឡើយ។
នៅចុងក្រោយលោក Jonh ឆ្លើយថា៖« នាងទើបតែស្លាប់ហើយបានទុកទ្រព្យសម្បត្តិគ្រប់យ៉ាងអោយមកឈ្មោះខ្ញុំ»។ នេះគឺជារឿងរ៉ាវមួយដែលគ្រប់គ្នាមិននឹកស្មានវាជារឿងដ៏ល្អសម្រាប់លោក Jonh នោះទេ៕

ប្រភព៖ khmerwonder
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment