ប្រាក់ មុន្នីឧត្ដម, ចាន់ វឌ្ឍនាកា និង ស៊ន សៀវម៉ី នឹង​កាន់​ភ្លើង​គប់​ថ្ងៃ​បើក​ឆាក National Games

loading...
លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​មាន​ប្រសាសន៍​​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​​​ជាមួយ​នឹង​ក្រុម​ហ៊ុន​ ខ្មែរ ប្រ៊ូវើរី លីមីតធីត​ នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​កញ្ញា ថា ​តារា​បាល់​ទាត់​ ប្រាក់ មុន្នី​ឧត្តម, ចាន់ វឌ្ឍនាកា និង ម្ចាស់​មេដាយមាស​តេក្វាន់ដូ Asian Games ស៊ន សៀវម៉ី ស្ថិត​ក្នុង​ចំណោម​អ្នក​កាន់​ភ្លើង​គប់​នាថ្ងៃ​បើក​ឆាក​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី១​ ឬ National Games ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី២៥ ខែ​តុលា ដល់​ថ្ងៃទី​០៥ ខែ​វិច្ឆិកា​។
អគ្គលេខាធិការ​ NOCC លម្អិត​បែប​នេះ ៖ "​ភ្លើង​គប់​នឹង​រត់​ចេញ​ពី​ព្រះបរមរាជវាំងដោយ​មាន​ព្រះ​មហាក្សត្រ ព្រះ​បាទនរោត្ដម​ សីហមុនី ជា​អ្នក​ប្រទានភ្លើង​អាទិទេព ហើយអតីត​កីឡាករ​ចាស់ៗរបស់​យើង​នឹង​ទទួលភ្លើង​ទៀន ហើយរត់​ចូល​មក​ពហុកីឡដ្ឋាន​ជាតិ​ អ្នក​រត់​ហ្នឹង​សុទ្ធសឹងតែ​ជា​អ្នក​ហាត់​អត្ត​ពលកម្ម​។ អ្នក​ទទួលភ្លើង​ទៀន​ដំបូង​ យើង​មាន​គម្រោង​ចាត់​តាំង​លោកគ្រូ កែវ ថុន ហើយ​បន្ត​ទៅ​អតីត​កីឡាករ​ជើង​ចាស់​យើង​មួយ​ចំនួន​ទៀត ដល់​ពេល​ទៅដល់​​ពហុកីឡដ្ឋាន​ជាតិ យើង​នឹង​បង្ហាញ​ពី​កីឡាករ​ឆ្នើម​ៗរបស់​យើង​ក្នុងសម័យ​នេះ ដោយ​ ប្រាក់ មុន្នីឧត្ដម ជា​អ្នក​ចាំទទួល ​ហើយ​​រត់​​ហុចឲ្យ​ចាន់ វឌ្ឍនាកា ហើយវឌ្ឍនាកា ជា​អ្នក​ហុច​ឲ្យ ស៊ន សៀវម៉ី ដើម្បី​ជា​អ្នក​ដុតភ្លើង​គប់​"។
ដោយឡែក កីឡា​ចំនួន​១៤​​ប្រភេទ​នឹង​ដាក់​ឲ្យ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​១ នេះ ដែ​លមាន​ដូចជា​​ អត្តពលកម្ម, ហែលទឹក, វាយ​សី, បាល់បោះ, ប្រដាល់, បាល់ទាត់, ចំបាប់, វាយ​កូន​ឃ្លី​លើ​តុ, តេក្វាន់ដូ(WTF)​, ​វាយ​កូន​បាល់, ​បាល់ទះ, ​ប៉េតង់, ល្បុក្កតោ ​និង ,កាយ​សម្ព័ន្ធ។
បើតាម​ការ​ប៉ាន់ស្មាន ពិធី​បើក​ឆាក​នៅ​ពហុកីឡដ្ឋាន​ជាតិ​អាចស្រូបទាញ​មនុស្ស​ចូលទស្សនា​ផ្ទាល់ចន្លោះ​​៥ទៅ​៦ម៉ឺននាក់​ បូករួមទាំងវត្តមាន​សម្ដេចតេជោ ហ៊ុន សែន ផងដែរ ចំណែក​គម្រោងចំណាយ​ជំហាន​ដំបូង​ គឺ​មាន​ប្រមាណ​១លានដុល្លារអាមេរិក៕
 
ប្រភព៖ កីឡាដេលី 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment