គូស្នេហ៍​តឿ​បំផុត​ព្រម​រៀបការ​ក្រោយ​បង្កើត​បាន​កូន​ប្រុស​ចេះ​ដើរ​

loading...
ក្រុងសាន់ឌើឡេន: គូ​ស្នេហ៍​អង់គ្លេស​នៅក្រុង​សាន់​ឌើ​លែន ដែល​បាន​ជួប​គ្នា​ពេល​សម្ដែង​ជា​តួអង្គ​មនុស្ស​តឿ​ក្នុង​រឿង​ព្រះនាង​ព្រឹល ស បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ ក្រោយ​ពី​កូន​ប្រុស​របស់​ពួកគេ​ធំ​ល្មម​ចេះ​ដើរ។ កូន​ក្រមុំ ឡូរ៉ា វ៉ាយ​ហ្វៀល កម្ពស់ ១,២ ម៉ែត្រ បាន​ស្នើសុំ​កូន​កំលោះ​នាម ណេសិន ហ្វីលីព ​កម្ពស់​ ០,៩​ម៉ែត្រ រៀបការ​មួយ​ខែមុន​ពេល​ដែល​នាង​សម្រាល​កូន។ ពួកគេ​គឺ​ជា​គូស្នេហ៍​មនុស្ស​តឿ​តែ ១ គូគត់​នៅ​អង់​គ្លេស។
កូន​ប្រុស​របស់​ពួក​គេ​ឈ្មោះ​ថា ណេ​សិន ជូនៀរ បាន​ចាប់​កំណើត​ជាមួយ​ហ្ស៊ែន​តឿ​ពីរ​ប្រភេទ​ដែល​ឆ្លង​ពី​ម្ដាយ និង​ឪពុក។ កុមារា​វ័យ ២ ខួប​ដែល​ទើបតែ​ចេះ​ដើរ​តេះតះ​នេះ ត្រូវ​បាន​គ្រូពេទ្យ​អះអាង​ថា មិន​អាច​រស់​បាន​លើស​ពី​ពីរបី​ម៉ោង​ក្រោយ​សម្រាល​នោះ​ទេ។
ប៉ុន្តែ​ទេវតា​ពិត​ជា​សន្ដោស​មេត្តា​ដល់​ជីវិត​កុមារា​កើត​ពី​មាតា​បិតា​តឿ​ទាំង​សង​ខាង ដោយក្មេង ណេសិន ជូនៀ បាន​រស់រាន​ដល់​វ័យ​ជាង ២ ឆ្នាំ និង​បាន​ឃើញ​ឪពុក​ម្ដាយ​ពួកគេ​បំពាក់​ចិញ្ចៀន​រៀបការ​ទៀត​ផង។ នាង ឡូរ៉ា អាយុ ២៦ ឆ្នាំ​បាន​គ្រង​ឈុត​កូន​ក្រមុំ​តម្លៃ​ជាង ១ ពាន់​ដុល្លារ​ ខណៈ​កូន​កំលោះ​តឿអាយុ​ ៣៧ ឆ្នាំ​​ គ្រង​ឈុត​ខោអាវ​ធំ​យ៉ាង​ហំហាន ក្នុង​ថ្ងៃ​មង្គល​ការ​​មិន​អាច​បំភ្លេច​បាន​។
ថ្លែង​ពី​មូលហេតុ​ខាង​ស្រីសុំ​ខាង​ប្រុស​រៀបការ នាង​ ឡូរ៉ា ប្រាប់​ថា៖ «ខ្ញុំ​ដឹង​ថា​គាត់​ប្រុង​សុំខ្ញុំ​រៀបការ​ដែរ តែ​ខ្ញុំ​ចង់​ចោទ​សំណួរ​នេះ​ទៅ​គាត់​មុន»។
នាង​ថា៖ «អ្នក​ខ្លះ​ឆ្ងល់ថា​ ស្នេហា​មនុស្ស​តឿ​វា​យ៉ាង​ម៉េច តែខ្ញុំ​ចង់​ប្រាប់​ថា ពួក​យើង​ក៏ដូច​មនុស្ស​ទូទៅ​ដែរ ខុស​ត្រង់​តែ​កម្ពស់​ទេ»៕
នាង ឡូរ៉ា និង​លោក ណេសិន ព្រមទាំង​កូន​ប្រុស​វ័យជាង ២ ខួប នៅ​ថ្ងៃ​រៀបការ។ 

ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment