គ្រាន់តែ​អត់​បាន​បង់លុយ​រៀន គ្រូ​ចាប់​សិស្ស​៧​ឆ្នាំ​បោក​ក្បាល​ដល់​ស្លាប់

loading...
ប្រទេស​ឥណ្ឌា​៖ យើង​គ្រប់​គ្នា​តែងតែ​គិត​ថា សាលារៀន​គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​កូន​ៗ​របស់​យើង​។ តែ​វា​មិន​ដូច្នោះ​ទេ​ចំពោះ​ករណី​មួយ​នេះ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ឥណ្ឌា​។ 
គ្រូបង្រៀន​អាយុ ៤៧​ឆ្នាំ លោក Avinash Saraswat បាន​ចាប់​ក្បាល​កូនសិស្ស​អាយុ​៧​ឆ្នាំ​ម្នាក់​ឈ្មោះ Mohammed Aarai បន្ទាប់​ពី​សិស្ស​នោះ​ប្រាប់​គាត់​ថា​មិន​អាច​មាន​លទ្ធភាព​បង់លុយ​សាលា​។ គ្រូ​នោះ​បាន​ចាប់​បោច​សក់ Aarai បោក​ផ្ទប់​នឹង​តុ​រហូត​ដល់​សន្លប់​បាត់ស្មារតី​។
ក្រោយ​ពេល​សន្លប់​រួច​មក គ្រូ​ម្នាក់​ទៀត​បាន​ទៅ​មន្ទីរពេទ្យ​ជាមួយ​គ្រូ​ដៃដល់ ដោយ​យក Aarai ទៅ​ព្យាបាល​។ តែ​ពេល​ទៅ​ដល់​ពេទ្យ គ្រូពេទ្យ​ប្រាប់​ថា Aarai បាន​ស្លាប់​ហើយ​។ 
នា​ពេល​នោះ​មាន​គេ​ប្រាប់​ថា គ្រូ​ចិត្តសាហាវ Saraswat បាន​យក​សាកសព​របស់ Aarai ទៅ​ទុក​ចោល​នៅ​តាម​ផ្លូវ ដូច​គ្មាន​រឿង​អ្វី​កើតឡើង​។ 
លោកគ្រូ Harish Khan ដែល​មិន​បានដឹង​រឿង​នេះ​បាន​ប្រាប់​ថា គ្រួសារ​របស់ Aarai បាន​មក​រករឿង​ទាមទារ​យុត្តិធម៌ ហើយ​វាយ​បុគ្គលិក​នៅ​សាលា និង បោកបោះ​របស់របរ​ក្នុង​ថ្នាក់រៀន​។ លោកគ្រូ​យល់​ពី​អារម្មណ៍​របស់​ម្តាយ​ឪពុក​របស់ Aarai ហើយ​គាត់​មិន​ប្រកាន់​ទេ​។ 
រឿងរ៉ាវ​នេះ នៅ​មានការ​អាប់​ដេ​ត​បន្ត​ទៀត​នា​ពេល​ខាង​មុខ​។

ប្រភព៖  Everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment