ម្ទេស​ថ្លៃ​ជាងគេ​លើ​ពិភពលោក ១​គីឡូ​២៥០០០​ដុល្លារ

loading...
យើង​មិន​អាច​មើលងាយ​ម្ទេស​ដោយសារ​តែ​វា​មាន​ទំហំ​តូច​នោះ​ទេ​។ ជួនកាល​អាតូច​សោះ ធ្វើ​ឲ្យ​យើង​ហិ​រ​រក​អ្វី​ផ្ទឹម​គ្មាន​។ តែ​វា​រឹតតែ​មិន​អាច​មើល​តែ​សម្បក​ក្រៅ​ហើយ ឲ្យ​តម្លៃ​ណាស់​។ សូម​ក្រឡេក​មក​មើល​ម្ទេស​ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែកបាយ​នេះ​ចុះ​! វា​តូច​ទេ តែ​តម្លៃ​វា​វិញ​ពិតជា​មិនធម្មតា​។ គ្រាន់តែ​១​គីឡូក្រាម​សោះ វា​ត្រូវ​ឲ្យ​អ្នក​ចំណាយ ២៥០០០​ដុល្លា​។ ពិតជា​មិន​តិច​ទេ ដោយ​គ្រាន់តែ​ម្ទេស​សោះ​!
ម្ទេស​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Aji Charapita ឬ​ក៏ ម្ទេស​ព្រៃ ព្រោះ​វា​ពី​មុន​មិន​ដែល​មាន​ពី​ណា​ដាំ​នោះ​ទេ​។ ទើបតែ​ពេល​ថ្មី​ៗ​នេះ មាន​គេ​យក​មក​ដាំ​សម្រាប់​លក់​។ រសជាតិ​របស់​វា​វិញ​គឺ​ប្លែក ដោយសារ​តែ​វា​នៅ​ស្រស់​មិនសូវ​ហឹរ​ទេ ហើយ​យើង​អាច​យក​វា​ទៅ​ដាក់​ក្នុង​ម្ហូប​សាឡាដ​បរទេស​បាន​។ តែ​បើសិនជា​យើង​យក​វា​ទៅ​កិន​ជា​ម្សៅ គឺ​រសជាតិ​វា​មាន​លក្ខណៈ​ហឹរ​បន្តិច​។ ទោះបីជា​ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន​មិនសូវ​ស្គាល់​វា​ក៏​ដោយ វា​នៅ​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ភោជនីយដ្ឋាន​លំដាប់​ផ្កាយ​ប្រាំ​សម្រាប់​អ្នកមាន​លុយ​ទិញ​។
ដើម្បី​បាន​វា​មក​ទទួលទាន គឺ​មិន​ងាយស្រួល​ទេ​។ ទី​មួយ​គឺ​យើង​អាច​រក​វា​បាន​នៅ​តែ​ប្រទេស​ពេ​រូ​។ ទី​ពីរ ទោះបីជា​អ្នក​ទៅ​ដល់​កន្លែង​ទិញ​ក៏​ដោយ ក៏​តម្លៃ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ញាក់សាច់​បាន​ដែរ​។ គឺ​វា​មិន​ងាយ​ទេ​!
ដោយសារ​តែ​តម្លៃ​មិនធម្មតា​របស់​វា​ហ្នឹងហើយ ទើប​ធ្វើ​ឲ្យ​គេ​ដាក់​ឈ្មោះ​វា​ថា “​ម៉ែ​ម្ទេស​”​។ វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ម្ទេស​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​៕


ប្រភព៖  Everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment