នាំកូនទៅរករឿងដន្លង ដល់ផ្ទះហើយយកដែកឆាប មកចាក់សម្លាប់

loading...
ព្រៃវែង៖មានករណីឃាតកម្មបានកើតឡើងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦ វេលា៧និង៣០នាទីផ្ទះលោកយាយឈ្មោះ បុឹង ពាន អាយុ៦២ឆ្នាំនៅភូមិកូនពោធិ៍ពានរោង ស្រុក ស្វាយអន្ទរខេត្តព្រៃវែងបង្កឡើងដោយដន្លង នាំកូនប្រុស ប្រដាប់ដោយដែកឆាប
ចាក់សម្លាប់ដន្លងនិងសាច់ញាតិដល់ផ្ទះ។នៅវេលាម៉ោងខាងលើលោក ឈន ឆាន អាយុ៤៨ឆ្នាំ ភេទប្រុសជាតិខ្មែររស់នៅភូមិព្រៃរ៉ូងឃុំដំរីពួនស្រុកស្វយអន្ទរបានធ្វើដំណើរមកជាមួយកូនឈ្មោះឆានប៉ាវអាយុ២៧ឆ្នាំរស់នៅជាមួយឪពុកដោយជិះ
មូតូវីវ៉ាពណ៌ខ្មៅ1pភ្នំពេញ156មកដន្លងស្រែកឈ្លោះប្រកែកខ្លាំងៗផ្អើរដល់អ្នកស្រុកមកមើល ទីនោះរហូតបង្កើតជាហឹង្សាដាក់គ្នាបណ្តាលអោយមានអ្នកស្លាប់និងរបួសតែម្តង។
ជនរងគ្រោះទី1ឈ្មោះខនណៅអាយុ27ឆ្នាំភេទប្រុសជាតិខ្មែរមានទីលំនៅភូមិកូនពោធិឃុំពាន រោងស្រុកស្វាយអន្ទរខេត្តព្រៃវែងរបួសធ្ងន់ដោយឈ្មោះឈនឆានយកដែកឆាបមកចាក់ ចំពីក្រោយបោះដៃផុតចំនួន២ដែកឆាបខាងស្តាំ។ឥលូវយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែត្រ។ទី២ឈ្មោះជិនសេនអាយុ៣៩ឆ្នាំភេទប្រុសជាតិខ្មែរត្រូវ ឈន ឆានចាក់ត្រូវចំលើដោះខាងស្តាំយកមកសង្គ្រោះចេញពីផ្ទះ១គីឡូក៍ដាច់ខ្យល់ស្លាប់លើរថយន្ត។
ប្រពន្ធឈ្មោះជុនណារីអាយុ៣៧ឆ្នាំមានកូន៤នាក់ស្រី៣ប្រុស់១បានរៀបរាបប្រាប់អ្នកសាពត៌ថាមុនពេលហេតុបានកើតគឺដំបូងឮសូសម្លេងស្រែកខ្លាំងៗផ្ទះម្តាយប្តីរបស់ខ្លួន ឭដូចនោះអ្នកស្រីក៍បបួលក្មួយដែលរងគ្រោះទៅមើលដល់ទីនោះស្រាប់តែប្រហែលជា១០នាទីក្រោយមកបន្ទាប់ពីប៉ះសំដីគ្នាបន្តិចបន្តួចនោះស្រាប់តែឈ្មោះឈនឆានស្រែកប្រាប់អ្នកស្រីថាឯងទៅយកប្តីនិងបងប្អូនឯងទៅ មិញត្រូវអញ់ចាក់នឹងកូនក្មួយរបស់ឯងផងដែរដែលកំពុងដេកដួលនៅមុខផ្ទះដន្លងអញ់ម្តាយឯងនោះ។
អ្នកស្រីបន្តថាៈខណះអ្នកស្រីនឹងអ្នកស្រុកផ្អើលទៅមើលទាន់ហេតុការណ៍តេទូរសព្ទ័ទៅរក សមត្ថកិច្ចមកជួយចាប់ជនដៃដល់ពេលនោះមេប៉ុស្តិ៍នឹងកូនចៅមកដល់រួមជាលោកមេភូមិផងដែរ មកដល់ឃើញជនរង្គ្រោះទី១ជិនសេនអាយុ៣៨ឆ្នាំភេទប្រុសជាតិខ្មែរទី២ឈ្មោះ ខន ណៅ អាយុ២៧ឆ្នាំរងរបួសធ្ងន់ទី៣ឈ្មោះបុិន មឿន អាយុ
២៦ឆ្នាំរងរបួសស្រាលទី៤ឈ្មោះ អាត រស់អាយុ២៨ឆ្នាំរងរបួសស្រាល ។ទី៥ឈ្មោះ ត្រេន អាយុ៤២ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែររង់បួសស្រាល។ទាំងអស់មានទីលំនៅភូមិឃុំស្រុកជាមួយគ្នា។
ជនរល្មើសទាំង២នាក់ឪពុក~កូនបានរត់គេចខ្លួនបាត់ទៅបំសល់ម៉ូតូ១គ្រឿងទុកនៅកន្លែងកើតហេតុ។បច្ចុប្បន្នសមត្ថកិច្ចបានប្រមូលសម្ភារះដែលនៅជាប់នឹងម៉ូតូព្រមទាំងភស្តុតាងធ្វើកំណត់ហេតុ ប្រគល់ជូនមកស្នងការដ្ឋានខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់) ។
តាមការបំភ្លឺលោកមេភូមិថាលោកយាយនិងជនល្មើសនិងជនរងគ្រោះដែលសម្លាប់គឺជា កូនចៅរបស់គាត់ហើយពួកគេជាដន្លងនឹងគ្នាមិនសមធ្វើបែបនេះ។លោកបញ្ជាក់ថាៈអ្នកស្លាប់នឹងរងរបួសគ្នាគ្រាន់តែមក
សួតើហេតុអ្វីមកស្រែកអញ្ចឹងស្រាប់តែជនរល្មើសហក់ស្ទុះទាញយកដែកឆាបទៅ ចាក់ទាំងត្រូវទាំង៥នាក់តែម្តង៕
img-20160929-wa0039
img-20160929-wa0041

ប្រភព៖ យុវជនខ្មែរព័ត៌មាន
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment