ប្រទេសសិង្ហបុរី៖ Ashvin អាយុ១២ឆ្នាំ ប្រាប់ថា នៅពេលគេដើរតាមផ្លូវមកផ្ទះ គេលឺសូរសម្លេង “ផាំង!”។ ពេលគេក្រឡេកមើលទៅក៏ឃើញមានឡាន២បុកគ្នាយ៉ាងរួញក្រញ៉ង់ ដែលនៅក្នុងនោះក៏មានស្ត្រីមានផ្ទៃពោះម្នាក់ជាបើកឡានផងដែរ។ នាងចេញមិនរួចទេដោយសារតែទ្វាឡានបានគៀបជាប់បើកមិនរួច។
Ashvin បាននិយាយថា៖ ខ្ញុំមានការបារម្ភយ៉ាងខ្លាំងខ្លាចមានអ្នកស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ។ មិត្តភ័ក្ត្ររបស់ខ្ញុំប្រាប់ខ្ញុំថាវាគ្រោះថ្នាក់ណាស់សម្រាប់ខ្ញុំដែលចង់ទៅជួយ។ តែខ្ញុំគិតថាត្រូវតែជួយពួកគេ។”
កុមារក្លាហានម្នាក់នេះបានរត់ទៅមើលឡានទាំងពីរ ដើម្បីដឹងថាអ្នកបើកបរទាំងសងខាងស្ថិតនៅក្នុងស្ថានភាពបែបណា។ ស្ត្រីមានផ្ទៃពោះ មានរបួសដៃ តែមិនធ្ងន់ធ្ងរអ្វីណាស់ណាទេ។ ស្ត្រីនោះបានពឹង Ashvin ឲ្យជួយរកមើលវ៉ែនតារបស់នាងតែ Ashvinរកមិនឃើញ។ Ashvin បានខំជួយបើកទ្វាឡាននោះ ហើយជួយស្ត្រីនោះដោយមានសុវត្ថិភាព។
ក្រោយមកគេក៏បានរត់ទៅជួយអ្នកបើកបរមួយទៀត។ នៅពេលដែលម្តាយរបស់គេបានដឹងរឿងនេះ គាត់សប្បាយចិត្តណាស់ព្រោះថា កូចរបស់គាត់ក្លាហានចេះជួយយកអាសារអ្នកដទៃ ជាពិសេសអ្នកមានផ្ទៃពោះ។
បងស្រីរបស់ Ashvin បានបង្ហោះដំណើររឿងទៅលើហ្វេសប៊ុកដើម្បីចែករំលែកដល់ពិភពខាងក្រៅ។
អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ គ្មានរណាម្នាក់រត់មកជួយក្នុងពេលគ្រោះថ្នាក់ហ្នឹងទេ។ ចាស់ៗគិតតែពីឈរមើល ហើយថតរូប។
loading...
0 comments:
Post a Comment