នៅថ្ងៃទី ៥ ខែតុលាខាងមុខនេះ ពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាផងដែរនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដែលតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកទៅដល់ការខិតខំប្រឹងប្រែង និងគុណូបការៈរបស់លោកគ្រូអ្នកគ្រូទាំងឡាយ ក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលទៅដល់សិស្សនិស្សិត សម្រាប់ជាធនធានមនុស្សរបស់ប្រទេសជាតិ។
តើក្រុមយុវជនចង់និយាយអ្វីខ្លះទៅកាន់លោកគ្រូអ្នកគ្រូរបស់ពួកគេនៅថ្ងៃនេះ?
ម៉ៅ បូរិទ្ធ បុគ្គលិកក្រុមហ៊ុនឯកជន និងជាម្ចាស់ទំព័រ Facebook អតីតសិស្សវិទ្យាល័យទួលទំពូង
អ្វីៗដែលខ្ញុំមាននៅសព្វថ្ងៃនេះគឺ អាចកើតមានទៅបានដោយសារតែការជួយខិតខំជ្រោមជ្រែងរបស់លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យទាំងអស់របស់ខ្ញុំ។ មនុស្សជាច្រើនអាចនឹងមើលឃើញថា ការងាររបស់គ្រូបង្រៀនគឺគ្រាន់តែបង្រៀនតែប៉ុណ្ណោះ ក៏ប៉ុន្តែតាមពិតពួកលោកក៏ជាទីប្រឹក្សាដ៏ល្អសម្រាប់កូនសិស្សផងដែរ។
ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំធ្លាប់ជាសិស្សដែលអស់សង្ឃឹមក្នុងជីវិតមួយរូបដោយសារតែធ្លាក់បាក់ឌុបមួយរូបនៅសម័យឆ្នាំ ២០០៩ បើកុំតែបានលោកគ្រូ យី សុខន ជានាយករងវិទ្យាល័យទួលទំពូង បានលើកចិត្តខ្ញុំ ណែនាំខ្ញុំឲ្យខំរៀន រហូតប្រឡងជាប់នៅឆ្នាំបន្ទាប់ ខ្ញុំប្រហែលជាមិនអាចឈានមកដល់ដំណាក់កាលនេះទេ។
គ្រូបង្រៀនជាឪពុកម្តាយទី ២ របស់សិស្សទាំងអស់គ្នា ហើយក្នុងឱកាសទិវាគ្រូបង្រៀននេះ ខ្ញុំសូមជូនពរឲ្យលោកគ្រូអ្នកគ្រូទាំងអស់ មានសំណាងល្អ សុខភាពល្អ និងបន្តទទួលជោគជ័យក្នុងការបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយៗទៀត។
ស៊ិន សម្ភស្ស មកពីខេត្តតាកែវ ជាបុគ្គលិករដ្ឋបាលនៃក្រុមហ៊ុនមួយនៅភ្នំពេញ
ឪពុករបស់ខ្ញុំជាគ្រូបង្រៀននៅអនុវិទ្យាល័យព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំតែងតែឃើញគាត់មានសេចក្តីនឿយហត់ជាខ្លាំងក្នុងការបង្រៀន ក៏ប៉ុន្តែគាត់មិនដែលត្អូញត្អែរនោះឡើយ សំខាន់ឲ្យតែកូនសិស្សបានចេះ។ គឺការអត់ធ្មត់ ព្យាយាម និងខិតខំប្រឹងប្រែងនេះហើយដែលធ្វើឲ្យសិស្សរបស់គាត់ទាំងឡាយគោរពស្រលាញ់គាត់ និងចង់ចាំគាត់ទោះបីពួកគេទៅដល់ទីណាក៏ដោយ។ ខ្ញុំផ្ទាល់ក៏ជាកូនសិស្សម្នាក់របស់គាត់ផងដែរ។
ខ្ញុំសូមជូនពរទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងឱកាសទិវាគ្រូបង្រៀននេះ ជាពិសេសឪពុករបស់ខ្ញុំ ហើយខ្ញុំសូមប្រកាសថា ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលមានឪពុកជាគ្រូបង្រៀន ដែលមានតួនាទីដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម។
សឿន រតនៈ ជានិស្សិតឆ្នាំទី ៦ ផ្នែកទន្តវទនសាស្រ្ត (ជម្ងឺមាត់ធ្មេញ) នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
ការងារជាគ្រូបង្រៀនគឺជាការងារមួយដែលទាមទារនូវសមត្ថភាពខ្ពស់ ភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិត ដើម្បីអាចបណ្តុះបណ្តាល«ទំពាំងសម្រាប់ស្នងឬស្សី» បាន។ ការងារនេះគឺជាការងារមួយដ៏លំបាក ដូច្នេះគួរតែទទួលបានការគោរព ការលើកទឹកចិត្ត និងប្រាក់បៀវត្សរ៍ខ្ពស់។
សូមអរគុណទៅដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលរូបខ្ញុំ។ ដូចមនុស្សជាច្រើនទៀតដែរ ខ្ញុំនឹងមិនអាចមានថ្ងៃនេះបានឡើយប្រសិនជាមិនមានពួកគាត់។ នៅថ្ងៃអនាគត ប្រសិនជាខ្ញុំអាចមានគ្លីនិកព្យាបាលធ្មេញខ្លួនឯង ខ្ញុំនឹងយកកម្រៃដ៏សមរម្យបំផុតពីលោកគ្រូអ្នកគ្រូដែលចូលមកពិនិត្យព្យាបាលធ្មេញ។
ចុះលោកអ្នកវិញ?

អ្នកគ្រូក្នុងសាលារៀនខេត្តក្រចេះម្នាក់កំពុងបង្រៀនសិស្សអានអក្សរ។ រូបថត សហការី
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment