នៅទីបំផុតទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកំណត់ ប្រាក់ឈ្នួលអប្បបរមាកម្មករឆ្នាំ២០១៧ គឺ ១៥៣ដុល្លារ។ ទាំងភាគីរដ្ឋាភិបាល និងនិយោជក សុទ្ធតែសម្តែងការគំាទ្រលទ្ធផលនេះ។ តែលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មិនទាន់ពេញចិត្តនឹងតួលេខនេះទេ។ តំណាងសហជីពកម្មកររូបនេះ ចាត់ទុកថា តួលេខនេះ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ថៅកែ និងកម្មករឡើយ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកំណត់ ប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៧ គឺ ១៥៣ដុល្លារ។ ជាតួលេខ បានមកពី លទ្ធផលបោះឆ្នោត របស់គណៈកម្មការប្រឹក្សាការងារ គាំទ្រ ១៤៨ដុល្លារ និងប្រាក់បន្ថែមចំនួន ៥ដុល្លារ ពីប្រមុខរដ្ឋាភិបាលកម្ពុជា។ ប្រាក់ឈ្នួលអប្បបរមាថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧តទៅ។
ថ្លែងក្រោយកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករ នាទីស្តីការក្រសួង នៅថ្ងៃទី២៩ កញ្ញា រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចាត់ទុកថា នេះជាព័ត៌មានល្អមួយ សម្រាប់កម្មករយកទៅជម្រាបជូនអ្នកផ្ទះ នៅឯស្រុកកំណើត ហើយឆ្លងបុណ្យភ្ជុំដោយរីករាយ។
ទាំងភាគីរដ្ឋាភិបាលកម្ពុជា និងនិយោជក សុទ្ធតែរីករាយគាំទ្រតួលេខនេះ ហើយសង្ឃឹមថា កម្មករនឹងទទួលយកដោយមិនមានការតវ៉ា។
ឆ្លើយតបភ្លាមៗ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បញ្ជាក់ថា កម្មករភាគច្រើនមិនទាន់ពេញចិត្តនឹងលទ្ធផលនេះឡើយ ព្រោះវាតិចជាងរំពឹងទុក ១៧១ដុល្លារ និងតួលេខ ១៧៩,៦ដុល្លារ ផ្អែកតាមរបាយការណ៍ អង្គការអន្តរជាតិខាងការងារ (ILO)។ ចំណែកលទ្ធភាពតវ៉ា លោកបន្ថែមថា វាក៏ពិបាកធ្វើឡើងដែរ ដោយសារតែតំណាងសហជីពភាគច្រើន ដែលជាអ្នកចរចាសុទ្ធតែរងបណ្តឹងនៅតុលាការ ហើយកម្មករក៏មានការរឹតបន្តឹងពីថៅកែ និងអាជ្ញាធរ។
លោក អាត់ ធន់ បានចាត់ទុកថា តួលេខ ១៥៣ ដុល្លារ ដែលបានមកពីសម្លេងបោះឆ្នោតគាំទ្រ លទ្ធផល ២២ លើ ២៤ សម្លេង (តួលេខ ១៤៨ដុល្លារ) មិនបានឆ្លុះបញ្ចាំងពីឆន្ទៈ ថៅកែ និងកម្មករ ព្រោះបើផ្អែកលើ លទ្ធផលបោះឆ្នោតជាសម្ងាត់ សូម្បីតែក្រុមនិយោជក ក៏មិនបានបោះឆ្នោតគាំទ្រ តួលេខ ១៤៧ ដុល្លារ ដែលស្នើដោយ ភាគីថៅកែខ្លួនឯងដែរ។ លើសពីនេះទៀត មានត្រឹមតែ ២សម្លេងប៉ុណ្ណោះ ក្នុងចំណោមតំណាងកម្មករ ៧រូប បានបោះឆ្នោតគាំទ្រ ប្រាក់ឈ្នួលកម្មករ ១៧១ ដុល្លារ ដែលស្នើដោយតំណាងកម្មករ។
អង្គបោះឆ្នោត នៃគណៈកម្មការប្រឹក្សាការងារ មានសមាសភាព ភាគីតំណាងនិយោជក ៧រូប ភាគីកម្មករនិយោជិត ៧រូប និងរាជរដ្ឋាភិបាល ១៤រូប តែនៅថ្ងៃនេះ មន្រ្តីរដ្ឋាភិបាល ៤នាក់ បានអវត្តមាន ដោយសារជាប់បេសកម្ម។
គួរជម្រាបថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ នៅកម្ពុជា ត្រូវបាន រាប់ ចាប់ពី ៤០ដុល្លារ ក្នុងឆ្នាំ១៩៩៧ កើនដល់ ១០០ដុល្លារ ក្នុងឆ្នាំ២០១៤ កើនត្រឹម ១២៨ដុល្លារ ក្នុងឆ្នាំ២០១៥ និង១៤០ដុល្លារ ក្នុងឆ្នាំ២០១៦៕

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)
ប្រភព៖ វិទ្យុបារ៉ាំង
loading...
0 comments:
Post a Comment