ពិតណាស់នេះជារឿងដែលមនុស្សគ្រប់គ្នាមានចម្ងល់គ្រប់គ្នា។ លោកតាម្នាក់ឈ្មោះ Mahashta Murasi ដែលត្រូវបានគេរកឈើញនៅឯប្រទេសឥណ្ឌា បានកើតតាំងពីឆ្នាំ 1835 ដែលនេះមានន័យថាគាត់គឺជាមនុស្សដែលបានរស់នៅយូរជាងគេនៅលើពិភពលោកបច្ចុប្បន្នយើងនេះ ហើយគាត់ក៏ជាមនុស្សម្នាក់ដែលមានអាយុវែងជាងគេតាំងពីប្រវត្តិសាស្រ្តដើមកំណើតមនុស្សបានចាប់ផ្តើម មកម្លេះ (ស្របតាមកំណត់ត្រារឿងចំឡែកៗក្នុងពិភពលោក)។
លោកតាម្នាក់នេះបាននិយាយថា៖ «ចៅៗរបស់ខ្ញុំបានស្លាប់អស់បីនាក់ហើយរយះ ពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ តែសេចក្តីមរណៈបានភ្លេចខ្ញុំបាត់ទៅហើយ»។តាមបញ្ជីឯកសារស្ថិតិរបស់ ប្រជាជន បានបង្ហាញថា លោកតាម្នាក់នេះបានកើតក្នុង ថ្ងៃទី 6 ខែមករា ឆ្នាំ1835 ក្នុងខេត្តបាំងហ្កាឡូ (Bangalore) ហើយក្នុងឆ្នាំ 1903 គាត់បានប្តូរទៅរស់នៅក្នុងខេត្ត វ៉ារ៉ាណាស៊ី (Varanasi) ហើយបន្តធ្វើការងារចិញ្ចឹមជីវិតនៅទីនោះរហូតដល់ឆ្នាំ 1957 ក្រោយមកនៅពេលគាត់មានវ័យ 122ឆ្នាំ គាត់ត្រូវបានចូលនិវត្តន៏។ យ៉ាងណាមិញ លោកតាម្នាក់នេះ នៅតែរំពឹងថាគាត់អាច ស្លាប់ឆាប់ៗ ព្រោះគាត់មិនចង់នៅបន្តវេទនាជរាបែបនេះទៀតទេ។ ចុះអ្នកវិញ ប្រសិនបើរឿងបែបនេះកើតឡើងចំពោះអ្នក តើអ្នក សំរេចចិត្តដូចម្តេច?
ប្រភព៖ khmerwonder
loading...
0 comments:
Post a Comment