ភ្នំពេញៈ «វប្បធម៌ស្អប់គ្នា (Culture of Hate)» ដែលកើតចេញពីការខ្វែង ឬភាពខុសគំនិតគ្នារវាងភាគីពីរឬច្រើន បានបង្កើតជាបញ្ហានៅក្នុងប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
សង្គ្រាមហែកហួរគ្នានៅកម្ពុជាអស់រយៈពេលជាច្រើនសតវត្សន៍ ការសម្លាប់រង្គាលនៅប្រទេសរ៉ូវ៉ាន់ដារបស់ជនជាតិ ហ៊ូតូ លើជនជាតិទូស៊ីនៅដើមទសវត្សទី៩០ និងការប្រល័យពូជសាសន៍ទៅលើជនជាតិជ្វីសរបស់ហ៊ីត្លែ ត្រូវបានកំណត់ដោយអ្នកជំនាញ និងអ្នកវិភាគជាច្រើនថា ជាឧទាហរណ៍មួយចំនួននៃលទ្ធផលចេញពី «វប្បធម៌ស្អប់គ្នា» នេះ ហើយការបំពាក់នូវវប្បធម៌នេះគួរតែត្រូវបានបញ្ចប់ ជាពិសេសទៅលើយុវជនដែលជាវ័យមួយពោរពេញទៅដោយថាមពល និងឆន្ទៈងាយទទួលយកអ្វីដែលថ្មី។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងនិពន្ធនាយកភ្នំពេញប៉ុស្តិ៍កាលពីខែមុន លោក សំបូរ ម៉ាណារ៉ា ជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តម្នាក់ ដែលបានចំណាយយុវវ័យរបស់ខ្លួនទាំងស្រុងនៅក្នុងសម័យកាលសង្គ្រាមនៅកម្ពុជាបានលើកឡើងថា ការបង្រៀនឲ្យយុវជនស្អប់គ្នាទៅវិញទៅមក គឺជាកត្តាចូលរួមសំខាន់មួយដែលជំរុញឲ្យមានការបែកបាក់គ្នានៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។
លោកនិយាយថា៖ «ខ្ញុំឆ្លងកាត់សង្គ្រាម ខ្ញុំដឹងហើយ បាត់ការអប់រំ មានតែការច្បាំងយកឈ្នះគ្នា។ យុវជនត្រូវបានអូសទាញចូលទៅក្នុងមនោគមន៍វិជ្ជា ទៅក្នុងព្រៃ។ លោក ប៉ុល ពត លោក អៀង សារី លោក ខៀវ សំផន ដែលខំប្រឹងនៅកំពង់ធំ ក្រចេះ កំពង់ចាម រតនគិរី យកយុវជនដែលមិនស្គាល់ការរៀនសូត្រអីផងយកទៅអប់រំទ្រឹស្តីបដិវត្តន៍ ឲ្យស្អប់ អ្នកភ្នំពេញ។ ឯយុវជននៅភ្នំពេញក៏ត្រូវបានបង្រៀនឲ្យស្អប់ពួកខ្មែរក្រហមវិញ»។
លោកបន្តថា៖« អ្នកដឹកនាំយុវជននៅភ្នំពេញកាលជំនាន់នោះ តើបាននាំយុវជនទៅធ្វើអីក្រៅពីនាំយុវជនប្រឆាំងរដ្ឋាភិបាល? គ្រាន់តែទំនិញឡើងថ្លៃក៏នាំយុវជនឈប់រៀន ប្រាប់គ្រូមិនឲ្យបង្រៀន តើអប់រំនៅកន្លែងណា?»។
លោក សំបូរ ម៉ាណារ៉ា បានបញ្ជាក់ថា ជំនួសឲ្យការបង្រៀនឲ្យស្អប់គ្នា យុវជនគួរតែត្រូវបានបង្រៀនឲ្យចេះរួបរួម និងធ្វើការបម្រើជាតិជាមួយគ្នា ទើបជាការប្រសើរ។
យោងតាមការឲ្យដឹងរបស់ក្រសួងអប់រំ ក្នុងចំណោមប្រជាជនកម្ពុជាប្រាំនាក់ មានម្នាក់ជាយុវជនដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ដែលនេះមិនអាចប្រកែកបានឡើយពីតួនាទីរបស់យុវជននៅក្នុងនយោបាយ និងសង្គម ក៏ប៉ុន្តែក៏មិនអាចប៉ាន់ស្មានបានដែរនូវវិបត្តិដែលអាចនឹងកើតមានបានដែរប្រសិនជាយុវជនជាច្រើនប្រកាន់នូវវប្បធម៌ស្អប់គ្នានេះ ដូចដែលបានបង្ហាញនូវក្នុងប្រវត្តិសាស្រ្តកម្ពុជានេះ។
ដោយឡែក ចំពោះសេដ្ឋកិច្ចវិញ លោក ចាន់ សុផល ជាអតីតប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា និងជា នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា វប្បធម៌ស្អប់គ្នានេះ ក៏អាចបង្កជាបញ្ហាទៅដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរនៅក្នុងពិភពលោកបច្ចុប្បន្នដែលពោរពេញទៅដោយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស និងប្រទេស។
លោកនិយាយថា៖ «វប្បធម៌ស្អប់គ្នាដែលបង្កើតបាន ជាជម្លោះទាស់ទែង ធ្វើឲ្យយុវជន ដែលជាកម្លាំង [និងខួរក្បាល] ចម្បងក្នុងសេដ្ឋកិច្ចពិបាកធ្វើការ ឬរកស៊ីជាមួយគ្នា ជាការខាតបង់មួយក្នុងសេដ្ឋកិច្ច» ព្រមទាំងបានបន្ថែមទៀតថា នៅក្នុងករណីដែលប្រជាជននៃជាតិសាសន៍ពីរស្អប់គ្នា វាអាចនាំទៅរកការខាតបង់កាន់តែច្រើនក្នុងការធ្វើជំនួញ ជាពិសេសនៅពេលប្រជាជនធ្វើពហិការមិនប្រើរបស់នាំចូលពីប្រទេសដែលខ្លួនស្អប់។
លោក ហេង ស្រ៊ាង សាស្រ្តាចារ្យទស្សនវិទ្យា និងជាប្រធានសមាគមន៍ប៊ិចកម្ពុជា ដែលមិនគាំទ្រវប្បធម៌ស្អប់គ្នានេះដែរបានប្រាប់ LIFT ថា អាវុធដែលល្អបំផុតនៃការកម្ចាត់នូវវប្បធម៌នេះ គឺការអប់រំដែលសង្កត់ទៅលើ «តម្លៃរួម»។
លោកថ្លែងថា៖ «កម្ពុជាយើងបានឆ្លងកាត់រួចកហើយនូវការបង្រៀនយុវជនឲ្យស្អប់ខ្មែរក្រហម-ខ្មែរលន់ នល់ ការបង្រៀនឲ្យស្អប់ជាតិសាសន៍ដទៃទៀត និងការបង្រៀនឲ្យស្អប់គណបក្សនយោបាយដែលខ្លួនមិនគាំទ្រ...យុវជនគឺជាផលិតផលនៃសង្គម អ្វីដែលពួកគេយល់ឃើញ និងធ្វើកើតចេញពីការអប់រំទាំងក្នុងសាលារៀន និងសង្គម»។
លោកបន្តថា៖«ការអប់រំឲ្យយុវជនទទួលយកតម្លៃរួមគឺជាថ្នាំព្យាបាលនូវជម្ងឺសង្គមមួយនេះ។ តម្លៃរួមគឺជាតម្លៃពិតដែលមិនបម្រើភាគីខាងណាមួយ [មានតម្លៃនៃប្រយោជន៍ជាតិជាដើម]។ យើងត្រូវតែរៀបចំវាតាំងពីយុវជននៅជាកុមារ ចាប់ផ្តើមចេញពីគ្រួសារ សង្គម និងថ្នាក់រៀន មិនត្រូវបង្រៀនពួកគេឲ្យស្អប់ ចងកំហឹង ហើយក៏មិនត្រូវបង្រៀនពួកគេឲ្យយល់ឃើញថា គេកើតនៅក្នុងពូជសាសន៍ដែលជាសត្រូវនឹងជាតិសាសន៍មួយទៀតដែរ ជាពិសេសត្រូវអប់រំពួកគេឲ្យយល់ពីតម្លៃ និងផលប្រយោជន៍នៃការមិនមានជម្លោះទាស់ទែងគ្នា»៕
ប្រភព៖ PostKhmer

loading...
0 comments:
Post a Comment