តាំង​រូបគំនូរ​លិង្គ​យក្ស​ភ្ញាក់ផ្អើល​នៅ​ក្រុង​ព្រុ​ច​សែ​ល​ប្រទេស​បែ​ល​ហ្ស៊ិ​ក

loading...
នៅ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិ​ក មនុស្ស​ម្នា​មានការ​ភ្ញាក់ផ្អើល​នឹង​រូបគំនូរ​លិ​ង្ក​យក្ស​មួយ ដែល​ដាក់​តាំង​ពីមុខ​អគារ​មួយ​ដែល​មនុស្ស​ដើរ​កាត់​សុទ្ធតែ​ឃើញ​គ្រប់​គ្នា​មិន​រំលង​ឡើយ ។
រៀប​លិង្គ​ដ៏​ធំ​នោះ ដាក់​តាំងនៅ​មុខ​អគារ SAINT GILLES ក្នុង​សង្កាត់ មាន​មនុស្ស​ច្រើន​បាន​កុះករ​បំផុត ហើយ​រូប​នេះ​នាំ​ឱ្យ​មាន​សង្គ្រាមប៉ាកា​ចំពោះ​ប្រជាជន ។ ក្នុង​សភា​សហព័ន្ធ​សមាជិក​សភា​ប្រឆាំង​លោក VINCENT HENDERICK យល់​ថា ស្នាដៃ​សិល្បៈ​នេះ ដូច​ជា​ជ្រុល​ហួសហេតុ​ពេក​ហើយ ។ វា​ពុំ​សម​យក​មក​ដាក់​មុខ​អគារ SAINT GILLES ទេ​។ ចំណែក​លោក CARLO Luycky អភិបាលក្រុង​រង​ទទួល​បន្ទុក​ខាង​វប្បធម៌ និង​កម្មសិទ្ធិសាធារណៈ បាន​ទាក់ទង​ជាមួយ​ម្ចាស់​អគារ ក៏​ប៉ុន្តែ​ពុំ​ទាន់​មាន​ជំហរ​ណាមួយ​ប្រកាន់​យក​ក្នុង​ក្រុមប្រឹក្សា​ក្រុង​នៅឡើយ ។
នៅ​ក្រុង​ព្រុ​ច​សែ​ល តាម​មហាវិថី POISSONNIERS មាន​ដាក់​តាំង​រូប​ប្រដាប់​ភេទ​នារី​មួយ​នៅ​ឯ​ទីលាន STEPHANIE ។ រូបគំនូរ​ភេទ​យក្ស​ទាំង​២​នោះ ហាក់ដូចជា​គូរ​ក្នុង​ពេល​តែ​មួយ​យប់ រួច​តាម​សារព័ត៌មាន​បែ​ល​ហ្ស៊ិ​កថា ស្នាដៃ​ទាំង​២​នៅ​ពុំ​ទាន់​ប្រកាស​ថា ជា​របស់​អ្នក​ណា​នៅឡើយ ៕

ប្រភព៖  Everyday
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment