ភ្នំពេញៈ ព្រឹទ្ធសភាបានប្រកាសថាការដែលស្ថាប័នមួយនេះបានប្រកាសទិញអង្គរចំនួន ៥០ តោនពីក្រុមហ៊ុន ABC មិនមែនមានន័យថាស្ថាប័នជាតិមួយនេះគាំទ្រ ឬប្រឆាំងទៅនឹងភាគីជម្លោះណាមួយនោះទេខណៈដែលពេលនេះវិទ្យុ ABC ដែលមានលោក សេង ប៊ុនវ៉េង ហៅ អាចារ្យ A ជាអ្នកគ្រប់គ្រងកំពុងមានជម្លោះជាមួយអ្នកសារព័ត៌មានមួយចំនួនចំពោះអ្វីដែលអាចារ្យ A បានហៅអ្នកកាសែតថាជា «ចោរ»។
កាលពីថ្ងៃម្សិលមិញព្រឹទ្ធសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាការបញ្ជាទិញអង្ករពីក្រុមហ៊ុន ABC របស់អាចារ្យ A កាលពីថ្ងៃទី ២៧ ខែកញ្ញាគឺជាការជួយសម្រាលទុក្ខលំបាករបស់កសិករដែលកំពុងប្រឈមនឹងតម្លៃកសិផលធ្លាក់ចុះប៉ុណ្ណោះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលព្រឹទ្ធសភាបញ្ជាក់ថាស្ថាប័នខ្លួនមានទំនាក់ទំនងជាមួយក្រុមហ៊ុន ABC ត្រឹមជាអ្នកលក់ និងអ្នកទិញប៉ុណ្ណោះហើយបានបដិសេធថាខ្លួនមិនបានគាំទ្រ ឬប្រឆាំងនឹងភាគីជម្លោះណាមួយនោះទេ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ក្រុមហ៊ុន ABC ជាក្រុមហ៊ុនលក់ផលិតផលគាត់មានជម្លោះជាមួយខាងណាជារឿងរបស់គាត់មិនជាប់ពាក់ព័ន្ធនឹងអ្នកទិញទេហើយប្រការនេះមិនមែនមានន័យថាអ្នកទិញគាំទ្រជម្លោះរបស់អ្នកលក់ដែរ...តាំងពីដើមរហូតមកព្រឹទ្ធសភាពុំបានគាំទ្រ ឬប្រឆាំងភាគីណាមួយឡើយ»។
តាមរយៈការបញ្ជាទិញអង្ករពីក្រុមហ៊ុន ABC នេះព្រឹទ្ធសភាថាមានអ្នករិះគន់ និងលាបពណ៌ឲ្យស្ថាប័នមួយនេះថាមាននិន្នាការទៅរកភាគីម្ចាស់វិទ្យុ ABC ដែលកំពុងមានជម្លោះជាមួយអ្នកសារព័ត៌មានមួយចំនួនហើយស្ថាប័ននេះបដិសេធការចោទប្រកាន់នេះ។
កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅលើទំព័រហ្វេសប៊ុករបស់ ABC បានសរសេរថាលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការីបានបញ្ជាទិញអង្ករចំនួន ៦៣ តោនតាមរយៈស្ថានីយវិទ្យុ ABC តបតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយកសិករ។
ទោះយ៉ាងនេះក្តីព្រឹទ្ធសភាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាលោក សាយ ឈុំ មិនជាប់ពាក់ព័ន្ធនឹងការទិញអង្ករនេះទេដោយថានេះជាកិច្ចការរបស់លេខាធិការដ្ឋានព្រឹទ្ធសភាទាំងស្រុង។
ជម្លោះរវាងអាចារ្យA និងអ្នកសារព័ត៌មានមួយចំនួនបានកើតឡើងកាលពីសប្តាហ៍មុនបន្ទាប់ពីអាចារ្យ A បានហៅអ្នកសារព័ត៌មានថាជា «ចោរ» ។
កាលពីថ្ងៃទី ២៦ កញ្ញា ស្ថាប័នសារព័ត៌មានចំនួន ២០ បានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងព័ត៌មានឲ្យអ្នកគ្រប់គ្រងវិទ្យុមួយនេះសុំទោសជាសាធារណៈ ឬក៏អាចប្តឹងគាត់ទៅតុលាការ។
ទោះយ៉ាងណានៅថ្ងៃទី ២៧ ខែកញ្ញានៅលើទំព័រហ្វេសប៊ុករបស់ ABC Cambodia Family បានសរសេរថាអាចារ្យ A នឹងមិនធ្វើការសុំទោសចំពោះអ្នកសារព័ត៌មាន «ចោរ» មួយចំនួននេះទេ។
លើទំព័រហ្វេសប៊ុកដដែលសរសេរថា៖ «លោកគ្រូអាចារ្យអេ ផ្ដាំថាគាត់សុខចិត្តសុំទោសអ្នកក្រ អ្នកសុំទានអ្នកអត់បាយតែដាច់ខាតមិនសុំទោសអ្នកកាសែតចោរមួយចំនួននោះទេ»។
ទាក់ទងនឹងសំណើរបស់ក្រុមអ្នកសារព័ត៌មានសុំអន្តរាគមន៍ពីក្រសួងព័ត៌មាននេះអនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាក្រសួងមិនទាន់កំណត់ពេលដើម្បីដោះស្រាយជម្លោះនេះនៅឡើយ។
ទោះយ៉ាងណាលោកថាការវាយប្រហារគ្នាតាមប្រព័ន្ធផ្សព្វផ្សាយបែបនេះមិនមែនជាវប្បធម៌ល្អនោះទេ។
លោកបន្ថែមថា៖ «យើងឃើញហើយកន្លងមកអ្នកប្រព្រឹត្តខុសគេទទួលខុសត្រូវតាមផ្លូវច្បាប់អីអ៊ីចឹងទៅហើយការវាយប្រហារគ្នារះប្រាវចុះប្រាវឡើងមិនមែនជាវប្បធម៌ល្អទម្លាប់ល្អនោះទេ...តាមពិតទាំងអស់គ្នាស្ថិតនៅក្រោមច្បាប់អ្នកខុសអ្នកណាប្តឹងអ្នកណាមិនសប្បាយចិត្តមានសិទ្ធិប្តឹងទៅស្ថាប័នមានសមត្ថកិច្ចក្រសួងព័ត៌មានគ្រាន់តែជាស្ថាប័នមានលទ្ធភាពត្រឹមជួបជុំគ្នារំឭកអំពីការគោរពក្រមសីលធម៌របស់សារព័ត៌មានហើយត្រង់ថាសម្រេចអ្នកណាខុសអ្នកណាត្រូវក្រសួងមិនមានសមត្ថកិច្ចទេ»៕

អាចារ្យ A (ស្តាំ) នាយកវិទ្យុ ABC ដែលហៅអ្នកកាសែតថាជា «ចោរ»។ រូបថត ហ្វេសប៊ុក
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment