ភ្នំពេញ: ក្នុងរដូវភ្ជុំបិណ្ឌ រូបភាពទាក់ភ្នែកដ៏កម្រ ប្លែកប្រាសចាកពីប្រពៃណី ដែលរដូវកាលនេះគ្រប់ចាស់ក្មេងប្រកាន់យកសំពត់ ហូល ផាមួង អាវប៉ាក់ ឈុតប្រពៃណី បង្អួតគ្នាផងផ្អើលក្នុងបណ្តាញសង្គម ភ្ជាប់នឹងដំណើរយកចង្ហាន់ទៅវត្តនោះ តារាសម្តែងដែលទើបនឹងផ្ទុះរឿងតាមទារលុយជំទាវម្នាក់ជំពាក់ផ្អើលក្នុងពិភពសិល្បៈ នាង សួង សុខារ៉ានីត បែរជាលេចចេញនូវរូបថតសិចស៊ីចំហដងខ្លួនចាំងជន្លភ្នែកបុរសៗ ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏កំពុងពិភាក្សារឿងតារាសិល្បៈខ្មែរដែរ។
បង្ហាញផងដែរនៅថ្ងៃ ២៧ ខែកញ្ញា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានបើកការប្រជុំ និងផ្សព្វផ្សាយវិធានការមួយចំនួនដល់សិល្បករ ក្រៅពីបញ្ហាការលួចចម្លងបទចម្រៀង ការនិពន្ធបទចម្រៀងមានខ្លឹមសារអាសអាភាសនិងការបញ្ចេញភាពសិចស៊ីបង្កឲ្យមានការមើលស្រាលដល់តម្លៃអ្នកសិល្បៈជាដើម បន្ថែមលើចំណាត់ការនេះ ក៏មានអ្នកសិល្បៈជាច្រើនគាំទ្រ ឲ្យមានការកាត់ចេញនូវឈ្មោះអ្នកសិល្បៈ ដែលប្រព្រឹត្តទង្វើឆ្គាំឆ្គងលើសិល្បៈនិងវប្បធម៌ប្រពៃណី ដោយពួកគេនិយាយ ឲ្យកាត់សាច់ស្អុយចេញកាន់តែឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកជ្រកក្នុងពិភពសិល្បៈដែលល្អៗជាច្រើន។
ស្របគ្នានេះក៏ជាន់ដាន ពីការបញ្ចេញភាពសិចស៊ី ដែលសិល្បការិនីមួយចំនួនមុននេះ ហ៊ានស្ទើរនឹងលេចចេញនូវកេរ្តិ៍ខ្មាសក៏ស្ងប់បន្តិចនោះ តារាសម្តែងនាង សួង សុខារ៉ានីត បែរជាលេចនូវរូបថតស្លៀកប៊ីគីនី ចំហដងខ្លួនបង្ហាញរាងស្រស់ស្រលូនសាច់សខ្ចីល្វក់ ធ្វើឲ្យភ្ញាក់ផ្អើលចំពេលក្រសួងកំពុងរំឭករឿងអាស្រូវតារា ហើយចំនឹងរដូវមនុស្សស្រីមួយនគរនិយមសម្លៀកបំពាក់ប្រពៃណីក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។
ប៉ុន្តែយ៉ាងណា តារារះថ្មី ក៏ទើបនឹងហែករឿងជំទាវជំពាក់លុយល្បីកក្រើកពេញក្នុងពិភពសិល្បៈ កញ្ញា សួង សុខារ៉ានីត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍យ៉ាងដូច្នេះថា៖ «ជាលើកទីមួយដែលខ្ញុំមានរូបភាពសិចស៊ីប៉ុណ្ណឹង បញ្ចេញនៅក្នុងបណ្តាញសង្គម»។
តារាស្រីសម្ដែងល្បីលំដាប់បង្គួររូបនេះបានលើកឡើងទៀតថា៖ «តែយ៉ាងណារូបនេះ វាមិនហួសហេតុពេកទេ វាត្រឹមតែជាសម្លៀកបំពាក់ប៊ីគីនីសម្រាប់ងូតទឹកនោះ»។ ទន្ទឹមនឹងការលើកឡើងក្នុងសម្ដីបែបប្រាកដខ្លួនឯងថា «ខ្ញុំគិតថា វាមិនហួសហេតុពេកទេសម្រាប់រូបភាពប៉ុណ្ណឹងៗ មិនមែនទៅសិចស៊ីចេញសាច់ដុំដើមទ្រូងននលគកឯណា»។
ទោះយ៉ាងណាក្ដី ក៏តារាសម្ដែងសាច់សខ្ចីនាង សួង សុខារ៉ានីត បានរៀបរាប់ប្រាប់ទៀតថា៖ «រូបនេះខ្ញុំថតកាលពីពីរថ្ងៃមុន ពេលដែលទៅងូតទឹកនៅក្នុងកន្លែងកម្សាន្តមួយនៅភ្នំពេញ តែក៏មិនមែនសិចស៊ីឯណាដល់អ្នកសិល្បៈមុនៗ ដែលគាត់ធ្វើឲ្យភ្ញាក់ផ្អើល និងនាំឲ្យក្តៅស្លឹកត្រចៀកដល់ក្រសួងនោះដែរ»។ តែយ៉ាងណាតារាស្រីប្រកាសទារលុយជំពាក់ពីជំទាវម្នាក់រហូតផ្ទុះសង្គ្រាមសម្ដីមុននោះ ក៏ពោលដែរថា៖ «វាជារដូវបុណ្យភ្ជុំ ដែលគេរមែងបញ្ចេញរូបបែបប្រពៃណី តែខ្ញុំបែរជាលេចរូបនេះ។ ប៉ុន្តែសង្ឃឹមថា នឹងមានការយោគយល់ចុះ»៕

ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment