អាយុ១២ឆ្នាំ​សោះ ! ក្មេង​ស្រី​​​ហ៊ាន​ដាច់ចិត្ត​ ធ្វើ​អ​ត្តឃាត​ ព្រោះ​ចង់​យក​សរីរាង្គ​ជួយ​ឪពុក​​និង​ប​ង​ប្រុស

loading...
(ឥណ្ឌា)៖ ក្មេងស្រីជនជាតិឥណ្ឌាម្នាក់ បានសម្រេចចិត្តសម្លាប់ខ្លួន ស្ទើរតែស្មានមិនដល់ ព្រោះតែនាងចង់ជួយសង្គ្រោះ បងប្រុសនិងឪពុកដែលកំពុងមានជំងឺ។ ក្មេងស្រី រងគ្រោះមានអាយុ១២ឆ្នាំ ឈ្មោះ Mumpy Sarkar រស់នៅតំបន់ West Bengal បាន ផឹកថ្នាំសម្លាប់សត្វល្អិត ដើម្បីធ្វើអត្តឃាត ព្រោះចង់ឲ្យគេយកសរីរាង្គនាង ទៅជួយ បងនិងឪពុក ហើយសាកសពក្មេងស្រី ត្រូវបានក្រុមគ្រួសារសម្រេចបូជា មុនពេលដែលប្រទះឃើញ សំបុត្រដែលនាងតូចសរសេរទុក មុនពេលសម្លាប់ខ្លួន បញ្ជាក់ថា នាងធ្វើបែបនេះ ព្រោះចង់ជួយសមាជិកគ្រួសារ ដែលកំពុងមានជំងឺ។
គ្រូពេទ្យនិយាយថា ឪពុកនាងតូច ដែលសម្លាប់ខ្លួននេះ ត្រូវការផ្លាស់ប្តូរភ្នែកម្ខាង ចំណែក​បងប្រុសនាង ក៏ត្រូវការប្តូរក្រលៀនម្ខាងដែរ និងមុនពេលធ្វើអត្តឃាត Sarkar ក៏ធ្លាប់ប្រាប់បងស្រីនាង ឲ្យជួយរឿងនេះ តែក្មេងស្រីជាបងមិនចាប់អារម្មណ៍ បែរជា​សើចរួចចេញទៅ​សាលាបាត់ទៅ។ ក្រោយមក Sarkar ក៏ផឹកថ្នាំសម្លាប់ខ្លួន តែមុននឹងដាច់ខ្យល់ នាងរត់ទៅប្រាប់ឪពុកថា មាននរណាម្នាក់ដាក់ថ្នាំពុល​ក្នុងមាត់នាង ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅមន្ទីរ​ពេទ្យ ប៉ុន្តែនាងតូចបានស្លាប់ នៅថ្ងៃបន្ទាប់ ដែលគ្មានសមាជិកគ្រួសារណាដឹងថា នាងសរសេរសំបុត្រផ្តាំទុក​មុនស្លាប់ឡើយ ទម្រាំឃើញ គឺក្រោយពេលបូជាទៅហើយ៕
ប្រភព៖ khmertalking
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment