ស្ត្រីដែលចាញ់បោកប្រុសស្នេហ៍ អស់ខ្លួនប្រាណហើយអស់លុយ ទៀតនោះអាយុ៣០ឆ្នាំ មុខរបរអ្នកកបកប្រែភាសាចិន ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកប្រុសស្នេហ៍មានឈ្មោះ ឈុំ សេង អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តតាក់ស៊ី រស់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តកំពត ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈពេលកម្លាំងល្បាតក្នុងមូលដ្ឋានមក ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញមានរថយន្ត ១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ បានធ្វើដំណើរតាមផ្លូវបេតុង ហើយបានឈ្លោះប្រកែកគ្នា ក៏ត្រូវបុរសជាប្តី បានរុញទម្លាក់ពីលើរថយន្ត ពេលឃើញបែបនេះសមត្ថកិច្ចក៏បាននាំអ្នកទាំង២នាក់ ទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ។
តាមប្រភពព័ត៌មាន ពីស្ត្រីខាងលើបានបង្ហើបប្រាប់ នគរបាលប៉ុស្តិ៍ចោមចៅឲ្យដឹងថា រយៈ ពេល២ឆ្នាំមកហើយ ពេលដែលគាត់ទើបនឹងត្រឡប់ មកពីធ្វើការនៅប្រទេសចិនវិញ ក៏បានជួបនឹងប្រុសស្នេហ៍ របស់នាងខាងលើ ហើយបានលួងលោមអះអាងថា គេជាបុរសពោះម៉ាយ តាមសុំ ស្នេហ៍ពីរូបគាត់រហូតធ្លាក់ក្នុង អន្លង់ស្នេហារស់នៅជាមួយគ្នាជាប្តីប្រពន្ធបានរយៈពេល១ឆ្នាំ ក៏បានបែកធ្លាយដឹងថា ប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយ តែឲ្យប្រពន្ធរស់នៅស្រុកកំណើត ។
ប្រភពដដែលបន្តទៀតថា ពេលដែលដឹងថា ប្រុសស្នេហ៍មានប្រពន្ធរួចទៅហើយ រូបគាត់ក៏មានបំណងដោះដៃវិញដែរ ប៉ុន្តែដោះចេញមិនរួច ដោយសារតែប្រុសព្រានពូកែលួងលោម តាមស្រឡាញ់ ផ្អែមល្ហែម មិនត្រឹមតែបោកយកខ្លួនប្រាណទេ ថែមទាំងលួងលោមបោកខ្ចីលុយ អស់ជិត៤០០០ដុល្លារ ហើយមិនព្រមសងវិញសោះ ។
ប្រភពបញ្ជាក់ថា នៅយប់កើតហេតុ ខណៈពេល ដែលពួកគាត់ទាំង២នាក់កំពុងតែជិះរថយន្តជាមួយគ្នា បានឈ្លោះប្រកែកគ្នារឿងលុយ ដោយសារតែរូបគាត់បានទារលុយវិញ ក៏ត្រូវប្រុសស្នេហ៍រុញទម្លាក់ពី លើរថយន្តហើយនៅឈ្លោះ ប្រកែកគ្នាតាមផ្លូវទៀត បានជួបនឹងកម្លាំងល្បាត បាននាំទៅសួរនាំនៅ ប៉ុស្តិ៍នគរបាលចោម ចៅ ។
បន្ទាប់ពីសួរនាំដឹងរឿងហើយ ស្ត្រីដែលជាជនរងគ្រោះដោយសារ ស្នេហាបានសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយធ្វើកិច្ចសន្យា ប៉ុន្តែដោយសារតែមិនមែនជាតួនាទីរបស់សមត្ថកិច្ចទេ គឺត្រូវទៅសាលាសង្កាត់វិញ ។ ទីបំផុតប្រុសព្រានបានលួងលោមដឹកដៃស្ត្រីខាងលើឡើងជិះរថយន្តចេញទៅបាត់ ៕
ប្រភព ៖ កោះសន្តិភាព
loading...
0 comments:
Post a Comment