ក្រុមអ្នកនេសាទមានសំណាងទាំងនេះបានប្រទះឃើញត្រីដ៏ធំនេះនៅក្នុងទឹកនៃទន្លេរមួយនៃតំបន់ Daishan នៅជិតទីក្រុង Zhoushan ភាគខាងកើតនៃប្រទេសចិន ដែលវាមានទម្ងន់ 105 ផោន (47 គីឡូក្រាម) ហើយនិងមានប្រវែង 2 ម៉ែត្រ ដែលវាត្រូវការមនុស្សប្រុសៗប្រាំនាក់ឯណោះដើម្បីលើកវាដាក់ទៅលើទូក។
ត្រីមួយនេះត្រូវបានគេស្គាល់ថាជាប្រភេទត្រីមួយដ៏កម្រ ដែលអ្នកនេសាទនៅទីនោះដាក់ឈ្មោះអោយថា «ត្រីធំនៅស៊ូសាន»។
បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ ចិន ដែលលោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកនេសាទដែរនោះបាននិយាយថា «ត្រីប្រភេទនេះវាជាសត្វដ៏កម្រដូចទៅនឹងសត្វខ្លាឃ្មុំអញ្ចឹងដែរ ហើយខ្ញុំមិនដែលបានឃើញវាអស់រយៈពេល 20 ឆ្នាំមកហើយ។ ខ្ញុំពិតជាមោតនៈភាពនឹងខ្លួនឯងណាដែលបានចាប់វាបាន ដោយអ្នកនេសាទជើងចាស់ គ្មានសំណាងឡើយ»។យ៉ាងណាមិញត្រីមួយក្បាលនេះត្រូវបានគេដាក់ក្លាសេហើយនាំចេញទៅលក់នៅក្បែរខាងនៃស្រុក Dinghai តែមិនទាន់ដឹងថាមានអ្នកហ៊ានទិញវាឬអត់នោះទេ៕
ប្រភព៖ khmerwonder
loading...
0 comments:
Post a Comment