ប្ដី​ប្រពន្ធ​ជរា​មួយ​គូ​ក្រ​ហើយ​មាន​ជំងឺ​ទៀត​​បង្ហូរទឹកភ្នែក​ស្រណោះ​ ខ្លួន​កំពុង​ត្រូវ​ការ​ជំនួយ

loading...
ខេត្តតាកែវ៖ ដំបូលផ្ទះធ្លុះធ្លាយ ជញ្ជាំងផ្ទះយកកន្ទេលចាស់រហែកមកបិតបាំងភ្លៀងខ្យល់ ជីវិតប្រៀបបីដូចជាលលកមួយគូ រស់នៅដោយគ្មានសូម្បីកូនមួយគ្រាប់ ដើម្បីមើលថែនៅពេលខ្លួនចាស់ទៅ តាយាយពីរនាក់ប្ដីប្រពន្ធមួយគូ រស់នៅភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងតែជួបប្រទះទុកសោកជាទម្ងន់ ដោយសារកត្តាជីវភាពខ្វះព្រឹកខ្វះល្ងាច ពេលខ្លះមានអ្នកជិតខាងជួយអាសាម្ដងម្កាល បានលើកដៃសំពះសុំការសន្ដោសពីមហាជន ដើម្បីសម្រាលជីវភាព។ជីវភាពខ្វះខាតជាបញ្ហាមួយដ៏ធ្ងន់ទៅហើយ តែអ្វីដែលចោទកាន់តែខ្លាំងឡើង ក្នុងជីវិតរស់នៅរបស់យាយតាដ៏កម្សត់មួយគូនេះ គឺមានជំងឺប្រចាំកាយថែមទៀត។ ខ្លួនកាន់តែចាស់ ក្រកាន់តែក្រព្រោះគ្មានទីពំនឹង ជំងឺកាន់តែធ្ងន់ តើអោយពួកគាត់រំពឹងទៅលើអ្វី បើសូម្បីតែកូនក៏គ្មាននោះ? ដូចនេះប្រសិនបើបងប្អូនមាន មានក្តីអាណិតមេត្តា ចង់ជួយលោកយាយលោកតាមួយគូនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទ០១៧ ៦៥ ៥៥ ១៤ ដើម្បីសួនាំពីសុខទុក្ខរបស់គាត់ទាំងពីរ៕
poor-older1poor-older-message ប្រភព៖ khmer-press
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment