សុ​ន ស្រី​ពេជ្រ មាន​ឧបសគ្គ​រារាំង​មង្គល​ការឧបសគ្គ​រារាំង​មង្គល​ការ

loading...
រាជធានី​ភ្នំពេញ ៖ កញ្ញា​សុ​ន ស្រី​ពេជ្រ​បាន​ភ្ជាប់ពាក្យ​ជា​ច្រើន​ខែ​មក​ហើយ តែ​នៅ​មិន​ទាន់​ដាក់​ថ្ងៃ​រៀប​ការ​ទេ ។ អាពាហ៍ពិពាហ៍​របស់​សុ​ន ស្រី​ពេជ្រ មិន​ទាន់​កើតឡើង ព្រោះតែ​នាង​មាន​ឧបសគ្គ​រារាំង ។
មួយ​រយៈ​នេះ​កូនស្រី​របស់​តារា​កំប្លែង​ជើង​ចាស់​លោក​ម៉ា​រី សុ​ន ហៅ​នាយ​សង់​ស៊ី​ស រែកពន់​ការងារ​ជា​ច្រើន ចាប់​តាំង​តែ​ពី​លោកឪពុក​មាន​ជំងឺលើសឈាម​ជា​ច្រើន​ខែ​មក ។ ម្ល៉ោះហើយ​ទើប​សុ​ន ស្រី​ពេជ្រ ខិតខំ​មើលថែ​ទាំចិត្ត កាយ​ឪពុក​ឲ្យ​ល្អ ហើយ​បង្ខំចិត្ត​ពន្យារពេល​រៀប​ការ​ក្រោយ​ភ្ជាប់ពាក្យ រយៈពេល​ជា​ច្រើន​ខែ​មកនេះ​។ ចំពោះ​បុរស​ជា​គូ​ដណ្តឹង​ដឹង​ថា​ឪពុក​របស់​ស្រី​ពេជ្រ ឈឺ តែងតែ​នៅ​ក្បែរ​នាង​រួមសុខទុក្ខ និង​ជួយ​ផ្តល់​កម្លាំងចិត្ត ។
ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​សុ​ន ស្រី​ពេជ្រ ឱ្យ​ដឹង​ថា មង្គលការ​របស់​នាង​ជាមួយ​គូ​ដណ្តឹង​អាច​នៅ​វេលា​ច្រើន​ខែ​ទៀត ។ ប្រការ​ដែល​ពួក​នាង​បង្ខំចិត្ត​ពន្យារពេល​រៀប​ការ​ក៏​ព្រោះតែ​សាច់ញាតិ​ទាំង​សងខាង​សុ​ទ្ឋ​តែ​មាន​អាយុ​ច្រើន ហើយ​ជួប​ប្រទះ​ជំងឺ ខ្លះ​ៗ ។ ជាក់ស្តែង​ឪពុក​របស់​នាង​ទើបតែ​ស្រាកស្រាន្ត​ពី​ជំងឺ ហើយ​នៅ​តែ​តាមដាន​មើលថែ​ទាំ​បន្ត​ទៀត​។ ចំណែក​ជីតា​គូ​ដណ្តឹង​របស់​នាង​មាន​ជំងឺ​ធ្ងន់ ហើយ​ត្រូវ​រង់ចាំ​តាមដាន​មើលថែ​ជា​ប្រចាំ​ដែរ​។ អ៊ីចឹង​ហើយ​ទើប​មិន​អាច​រក​វេលា​ល្អ​រៀប​ការ ឆាប់​ៗ​នេះ​បាន ។
តារាចម្រៀង​សុ​ន ស្រី​ពេជ្រ និយាយ​ថា «​ដំណាក់កាល​នេះ​យើង​ទាំង​ពីរ​មាន​តែ​នៅ​ជួយ​មើល​ខុស​ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​មិន​យក​បញ្ហា​រៀប​ការ​ជា​ធំ​ពេក​ទេ សំខាន់​យើង​ជួយ​គ្នា​ជាក់ស្តែង​សិន ។ ចំពោះ​វ័យ​គិត​ថា​នាង​ខ្ញុំ​អាយុ​ច្រើន​គឺ​មិន​សំខាន់​ដែរ ព្រោះ​គូស្នេហ៍​ខ្លះ​គេ​វ័យ​ក៏​ច្រើន​ដែរ គេ​មិន​គិតដល់​ផង ។ យ៉ាងណា​ក៏​ដោយ មង្គលការ​របស់​នាង​ខ្ញុំ​នឹង​អាច​កើតឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០១៧​ឯណោះ​។ ប្រការ​ដែល​យើង​កំណត់ពេល​យូរ​ខែ​ទៀត មក​ពី​យោង​លើ​ចាស់ទុំ​គាត់​ឈឺ​ដែល​យើង​សប្បាយ​មិន​ទាន់​កើត ហើយ​ពេលវេលា​ទៅ​មុខ​យើង​មើល​មិនដឹង​មាន​តែ​កំណត់ពេល​ឲ្យ​យូរ​ទៀត​តែ​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​ក្តី រវាង​នាង​ខ្ញុំ និង​អនាគត​ស្វាមី​មិន​មាន​បញ្ហា​អ្វី​ឡើយ គឺ​រាប់អាន​ស្រឡាញ់​គ្នា​ធម្មតា និង​កាន់តែ​យល់ចិត្ត​គ្នា​គ្រា​ដែល​កន្លង​មក​យើង​បានជួប​រឿង​ជា​ច្រើន​នា​អំឡុង​ពេល​ក្រុម​គ្រួសារ​ជួប​អ្នក​ឈឺ​នោះ ។
នាង​ខ្ញុំ​នឹង​នៅ​តែ​មើលថែ​កម្រង​ស្នេហ៍​មួយ​នេះ​រហូត​ទាល់តែ​ដល់​ថ្ងៃ​ចូល​រោងការ ។
បន្ថែម​ពី​នេះ​នាង​ខ្ញុំ​ក៏​មិន​ភ្លេច​នូវ​ការ​ដឹងគុណ​ដល់​សប្បុរ​ជន​ជា​ច្រើន​បាន​គិតគូ​សួរសុខទុក្ខ​ឪពុក​នាង​ខ្ញុំ ដោយ​ខ្លះមក​ដល់​ផ្ទះ ខ្លះ​ផ្ញើ​ជា​ថវិកា​និង​បារម្ភ ដែល​នេះ​ជា​រូបភាព​មួយ​ល្អជា​កម្លាំងចិត្ត​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ​ហាក់​កាន់តែ​ប្រសើរ​ជា​លំដាប់​» ៕

ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment