ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃទី៣០ កញ្ញា២០១៦ នេះថា
ប្រជាពលរដ្ឋចំនួន៤៥នាក់ ក្នុងនោះស្រី៣១នាក់មាន អាការះរាគ ក្អួតចង្អោរ ល្ហិតល្ហៃក្នុងខ្លួន រសនៅភូមិកំផ្លាក់១៩នាក់ មានស្រី១៧នាក់ ភូមិបន្ទាយ២៤នាក់មាន ស្រី១៧នាក់ និងភូមិស្យាអំពិល២ នាក់"។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយទទួលបានព័ត៌មានភ្លាមលោកអភិបាលស្រុកបានចាត់គ្រូពេទ្យស្រុកកម្លាំងនគរបាលដឹកនាំដោយអធិការចុះជួយសង្គ្រោះនៅមូលដ្ឋានផ្ទាល់ រីឯអ្នកមានអាការះធ្ងន់ មាន២៩នាក់ ត្រូវបានគ្រូពេទ្យដឹកបញ្ជូនរថយន្តសង្រ្គោះទៅព្យាបាលនៅមន្ទីរស្រុក២៦នាក់ និង៣នាក់ទៀត ត្រូវក្រុមគ្រុមគ្រួសារដឹកយកទៅសង្រ្គោះពេទ្យភ្នំពេញ។
ដោយឡែក ជនរងគ្រោះចំនួន១៦នាក់បានព្យាបាលនៅផ្ទះខ្លួនឯង។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើប្រជាពលរដ្ឋទាំងនេះ ពុលក្តាមប្រៃដោយសារជាតិអ្វីនោះ ដោយរង់ចាំការពិនិត្យ និងធ្វើតេស្តសំណាកទាំងនោះសិន៕
ប្រភព៖ tv.knnasia
loading...
0 comments:
Post a Comment