ត្បូងឃ្មុំៈ នគរបាលកំពុងធ្វើការស៊ើបអង្កេត បន្ទាប់ពីសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបានគេលួចកាប់ស្លាប់ ខណៈកំពុងដើរនៅពេលយប់ ក្នុងស្រុកត្បូងឃ្មុំ កាលពីថ្ងៃពុធ។
លោក ឃីន អៀប អាយុ៥៥ ឆ្នាំ ដែលជាកសិករគាំទ្រគណបក្សសង្គ្រោះជាតិ បានវិលត្រឡប់មកពីលេងផ្ទះបងប្អូនប្រុសរបស់លោក នៅវេលាម៉ោងប្រហែល ៨:៣០យប់ ហើយលោកត្រូវបានគេលួចកាប់ប្រហារដោយប្រើកាំបិតផ្គាក់ត្រូវត្រង់ក្បាល។ នេះបើតាមការថ្លែងរបស់សកម្មជនគណបក្សសង្គ្រោះជាតិលោក ស៊ាង ស៊ាងលី។
លោក ស៊ាងលី បន្តថា៖ «គាត់ត្រូវបានវាយប្រហារនៅតាមផ្លូវប្រហែលជា ៣០០ទៅ៤០០ម៉ែត្រពីផ្ទះរបស់គាត់»។ លោក បញ្ជាក់ថា៖ «ដោយពិនិត្យស្លាកស្នាមផ្ទៃខាងមុខនៃចិញ្ចើមខាងធ្វេង ស្នាមកាប់នោះ វាមើលទៅ គឺជាកាំបិតផ្គាក់»។ លោកស៊ាងលីក៏បានកត់សម្គាល់ផងដែរថាមានគុម្ពោតព្រៃតូចៗនៅតាមផ្លូវដែលលោក អៀបត្រូវបានសម្លាប់ ដែលធ្វើឲ្យមានលក្ខណៈងាយស្រួលសម្រាប់ឃាតករលាក់ខ្លួន។ «យើងមិនទាន់ទទួលបានព័ត៌មានណាមួយ អំពីអត្តសញ្ញាណឃាតករនៅឡើយទេ»។
អធិការរងស្រុកត្បូងឃ្មុំ លោក ឡុង សារិន បានថ្លែងថា ការស្រាវជ្រាវបឋមបង្ហាញថា វាជារឿងគំនុំបុគ្គលដោយសាររបស់របរនិងលុយរបស់ជនរងគ្រោះមិនបាត់បង់។ លោក សារិន បានថ្លែងបន្តថា៖ «ឃាតករមិនបានយករបស់អ្វីពីខ្លួនគាត់ទេ។ អាចថា វាជាប់ពាក់ព័ន្ធនឹងការសងសឹក។ គាត់ពាក់នាឡិកា ហើយនាឡិកានៅដដែល។ គាត់មានលុយ ៤ ម៉ឺនរៀល ហើយលុយនោះនៅដដែល»។ លោកបន្តថា នគរបាលកំពុងបន្តការស៊ើបអង្កេតដើម្បីកំណត់រកមូលហេតុ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង កាលពីម្សិលមិញ បានបដិសេធ ធ្វើអធិប្បាយ ដោយបានបង្វែរ សំណួរទៅតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ដែលបានបញ្ជាក់អំពីការស្លាប់នេះ នៅមុនពេលសុំឲ្យភ្នំពេញប៉ុស្តិ៍សួរ ទៅលោក ស៊ាងលី ដែលជាប្រធានប្រតិបត្តិរបស់គណបក្សនៅក្នុងខេត្តត្បូងឃ្មុំ៕ PS

ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment