ចិន៖ ថ្មីៗនេះរូបថតពីរសន្លឹក នៃបុរសជនជាតិចិនម្នាក់ កំពុងតែធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គមតែម្តង មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃរបស់គាត់ សុខចិត្តលះបង់ពេលវេលា សេចក្តីសុខរបស់ខ្លួន មកមើលថែទាំម្តាយចាស់ជរា ដែលមានជំងឺរស់នៅទាំងលំបាកលំបិន។
ជួបជាមួយនឹងលោក Zhang Yongkang ជាអ្នកស្រុករស់នៅក្នុងទីក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន សុខចិត្តលះបង់សេចក្តីសុខ និងការហត់នឿយរបស់ខ្លួន មកមើលថែទាំម្តាយចាស់ជរា វ័យ៨២ឆ្នាំ បានថ្លែងប្រាប់មកកាន់សារព័ត៌មាន Qianjiang Evening ក្នុងស្រុកឲ្យដឹងថា«ម្តាយរបស់ខ្ញុំ គឺមិនអាចដើរបានឡើយ ហើយក៏ពិបាកក្នុងការទទួលអាហារផងដែរ។ សម្រាប់ពេលនេះ អ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខ្ញុំតែងតែចាប់កាន់ដៃរបស់គាត់ជាប់ជានិច្ច ដើម្បីឲ្យគាត់មានអារម្មណ៍ថាកក់ក្តៅ។ ព្រោះកាលខ្ញុំនៅតូច ម្តាយរបស់ខ្ញុំតែងតែផ្តល់ក្តីស្រលាញ់ ដែលគាត់មាចំពោះខ្ញុំ ដោយការអោបរឹតថ្នាក់ថ្នមលើរូបខ្ញុំ ដូចពេលនេះខ្ញុំធ្វើ ចំពោះរូបគាត់វិញផងដែរ»
ប្រភពបានឲ្យដឹងថា ទោះបីជាលោក Zhang ត្រូវបានអ្នកជិតខាងជាច្រើន កោតសរសើរលើរូបគាត់ក្តី ក៏គាត់នៅតែមានអារម្មណ៍ថា សោកស្តាយ មិនសប្បាយចិត្តផងដែរ ដែលគាត់បានទុកម្តាយរបស់គាត់ចោល អស់រយៈពេលប្រមាណជា ២ឆ្នាំកន្លងទៅ ជាហេតុធ្វើឲ្យម្តាយរបស់គាត់ កាន់តែមានសភាពជំងឺធ្ងន់ធ្ងន់ រហូតមិនអាចដើរបានដល់ពេលនេះ។
លោក Zhang បន្តថា «ចាប់តាំងពីម្តាយរបស់ខ្ញុំ កើតមានជំងឺសរសៃឈាមបេះដូងមក ខាងគ្រូពេទ្យក៏បានចេញលិខិត បញ្ជាក់ប្រាប់ពីស្ថានភាព ធ្ងន់ធ្ងររបស់គាត់ ជាច្រើនលើកច្រើនសាផងដែរ។ ដូច្នេះហើយ ខ្ញុំត្រូវតែមើលថែម្តាយរបស់ខ្ញុំ ដោយយកចិត្តទុកដាក់ជាទីបំផុត ដើម្បីជួយឲ្យសុខភាពរបស់គាត់ ធូរស្បើយ និងមានអារម្មណ៍កក់ក្តៅជាងមុន។ ខ្ញុំប្តេជ្ញាចិត្តថា នឹងនៅក្បែរគាត់ មើលគាត់ថែទាំគាត់ឲ្យបានច្រើនជាទីបំផុត» ។
ដោយសារតែគុណតម្លៃរបស់ Zhang បានស្តែងចេញមកនេះ បានធ្វើឲ្យចាក់ដោតដល់បេះដូង ប្រជាជនចិនជាច្រើន។ លើសពីនេះ មហាជនជាច្រើនសរសើរគាត់ មិនដាច់ពីមាត់ថាលោក Zhang ចំជាកូនដោយគន្លងធម៌ និងថែមទាំងមានកាតព្វកិច្ច មើលថែទាំឪពុកម្តាយចាស់ជរា ដែលកូនៗជាច្រើនផ្សេងទៀត គួរណាស់យកគំរូតាមផងដែរ។
ជាមួយគ្នាបនេះដែរ អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចមើលថែទាំឪពុកម្តាយរបស់ខ្ញុំ នឹងមានពេលវេលាជជែកលេង ជាមួយនឹងពួកគាត់ នៅពេលពួកគាត់ចាស់ទៅផងដែរ» ។
ខណៈអ្នកឯទៀតបានសរសេរថា «មកធ្វើការនៅឆ្ងាយពីផ្ទះ ខ្ញុំមិនដែលមានពេលវេលា មកលេងឪពុកម្តាយខ្លួនឯងឲ្យយូរដូចគេសោះ ព្រោះថាឥលូវនេះ ពួកគាត់កាន់តែចាស់ៗអស់ហើយ។ ខ្ញុំពិតជាឈឺចិត្តណាស់! ជូនពរឲ្យពុកម៉ែមានសុខភាពល្អ» ៕
តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព៖ khmerload
loading...
0 comments:
Post a Comment