សាសា ប្រកាស​ចង់ជួប​បុរស​កម្សត់​រាង​កាយ​ក្រិន​តឿ​ថ្ងៃនេះ

loading...
ភ្នំពេញៈ បង្កការ​ភ្ញាក់​ផ្អើល​ពីមហា​ជន​សា​ជាថ្មី​​ ខណៈ​គេ​ឃើញ​បងប្អូន​ខ្មែរ​ក្រីក្រ​ខ្វះខាត​ជា​ច្រើន​បែប​ចម្រុះ​គ្នា​រួមមាន​​ ចាស់​ជរា អ្នក​ធាក់​ស៊ីក្លូ អ្នក​រត់​ម៉ូតូឌុប អ្នក​សុំទាន អ្នក​បោស​សម្អាត​តាម​ដងផ្លូវ​ និង​ក្រុម​សន្តិ​សុខ​ នៅ​បូជនីយ​ដ្ឋាន​ព្រះអង្គ​ដង​កើ ទល់​មុខ​ព្រះ​បរម​រាជវាំង​មាត់​ទន្លេ ​រាប់រយ​នាក់ បាន​ជួបជុំ​គ្នា​រង់ចាំ​ទទួល​បាយ​សម្ល​មួយ​សិតមាន​បី​ស្រាក់​ និង​ទឹក​សុទ្ធ​មួយដប​ ពីក្រុម​អ្នក​ធ្វើទាន​ចិត្ត​សប្បុរស​ធម៌​នា​រដូវកាល​បុណ្យ​ភ្ជុំគឺ​កញ្ញា ឯក សុជាតា ហៅ​សាសា អតីត​ជា​ពិធីការិនី​ទូរ​ទស្សន៍​ស៊ីធីអិន​ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពីសង្គម​សិល្បៈ​ទៅ​ហើយ​នោះ។
ទោះបី​ជាការ​ធ្វើទាន​កាល​ពីថ្ងៃ​ទី ២៥ កញ្ញា​ តាំងពី​ចំវេន​កាន់​បិណ្ឌ​ទី៩ កន្លង​មក​ហើយ​ក្តី តែអ្វី​គេកត់​សម្គាល់​នោះ​គឺ​ កញ្ញា សាសា មាន​ចិត្ត​អាណិត​អាសូរ​ខ្លាំង​ទៅលើ​បុរស​តឿ​ ក្រិន​ម្នាក់ ដែល​មាន​សភាព​ពិបាក​ដើរ​ខណៈ​អាស្រ័យ​ដំណើរ​ដោយ​​ឈើ​ច្រត់​ទប់​អាត្មា​ ក៏បាន​មក​ទទួល​ការធ្វើ​ទាន​របស់​នាង​ផងដែរ។ គ្រាន់​តែ​អាត្មា​ក៏​ពិបាក​ជួយផង​នោះ ទម្រាំ​មាន​បាយ​សម្ល​មួយ​សិត​បីស្រាក់​ទៀត​កាន់តែ​ធ្វើ​ឲ្យបុរស​ចំណាស់​ក្រិន​តឿ​រឹតតែ​ពិបាក។ តែពេល​មក​ទទួល​អំណោយ​មុននោះ​ គាត់​បង្ហាញ​ទឹក​មុខ​រីករាយ និង​ត្រេក​អរ​ណាស់។
ចំនួន​មនុស្ស​ប៉ុន្មាន​នាក់ និង​ត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះ គេ​មិន​បាន​ដឹង​ឡើយ ខណៈ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ស៊ីធីអិន​ កញ្ញា ឯក សុជាតា ហាក់​ដូចជា​មាន​ចេតនា​មិន​ចង់​ប្រាប់ ហើយនា​ពេល​កន្លង​មកនាង​ក៏ធ្លាប់​អះអាង​ដែរថា៖ «ខ្ញុំមិន​បង្កើត​ក្រុម​ការងារ​សប្បុរស​ធម៌ ឬក៏​ចង់​បង្កើត​វា​ដែរបើ​ទោះ​បីជា​មាន​បងប្អូន​ធ្លាប់​ជា​អ្នក​គាំទ្រ​ និង​មិត្តភក្តិ​នានា​ជំរុញ​ឲ្យ​បង្កើត​ក្រុមយ៉ាង​ណាក្តី​ព្រោះ​មិន​ចង់​ពាក់ព័ន្ធ​រឿង​កាន់​ប្រាក់​របស់គេ។ ចង់​ធ្វើ​បុណ្យ​ទៅតាម​លទ្ធភាព និង​សទ្ធា​ជ្រះ​ថ្លាខ្លួន​ឯង និង​សមាជិក​ក្រុម​គ្រួសារ​នាង​ខ្ញុំប៉ុណ្ណោះ មិន​ចង់​ល្បី​ ឬចង់​បាន​មុខ​មាត់​អ្វីទេ!»។
ប្រហែល​ជានាង​បាន​មើល​រូប​សកម្មភាព​មនុស្សធម៌​​ឡើង​វិញ​ ហើយ​ក៏បាន​ឃើញ​រូបបុរស​ចំណាស់​ក្រិន​តឿ​ដែលគួរ​ឲ្យ​អាណិត​នោះ​ ទើប​បាន​ជា​កញ្ញា សាសា ​បាន​បង្ហោះសារ​បង្កប់នូវ​អារម្មណ៍​អា​ណោច​អាធ័ម​ចិត្ត​របស់​នាង​ចំពោះ​គាត់​ ទើប​ពេល​ថ្មីៗនេះ​តាម​ទំព័រ​​ហ្វេសប៊ុក​នាង​ថា​៖ «បើសិន​ជា​អាច​ក្មួយ ចង់​ជួប​លោក​ពូម្តង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ [ទី​២៩ ខែ​កញ្ញា]។ ខ្ញុំ​បាន​ផ្តាំ​ទៅ​លោក​ពូប៉ូលិស​ហើយ​ពី​គោលបំណង​!!! ថ្ងៃ​ដែល​ក្មួយ​ជូន​ស្រាក់​ទៅ​ពូ​ គឺពូ​យួរមិន​រួច​ហើយ​ឈរ​ក៏ពិបាក​ មិន​ដឹង​ថា ពូ​ទៅ​វិញ​យ៉ាង​ម៉េច​? ថ្ងៃ​នោះ​ខ្ញុំ​រវល់​ពេក​ទើប​មិន​បានសួរ​នាំ»។
ទោះ​បីជា​បាន​បាត់មុខ​រសាត់​នូវ​ភាព​ល្បី​លើ​វិថីសិល្បៈ​​អតីត​កាល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ស៊ីធីអិន​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​នោះ​ក្តី តែ​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ គឺ​វត្តមាន​របស់​កញ្ញា ឯក សុជាតា ហៅ​សាសា គេ​ឧស្សាហ៍​ឃើញ​ផុសផុល​ខ្លាំង​នឹងកិច្ច​ការ​សប្បុរ​ស​ធម៌ និង​មនុស្ស​ធម៌​ខ្លាំង​ណាស់​ជា​ហេតុ​នាំឲ្យ​មហាជន​ងឿង​ឆ្ងល់​សឹង​តែឲ្យ​រហស្សនាម​នាង «តារា​សប្បុរសធម៌​»ផង​ដែរ។
ពាក់​ព័ន្ធ​នឹងការ​សន្យា​ចង់ជួប​បុរស​ចំណាស់​កម្សត់​ដែល​មាន​រាង​កាយ​ក្រិន និង​តឿ ហើយ​ដើរ​អាស្រ័យ​ដោយ​ឈើ​ច្រត់​ទប់ខ្លួន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កញ្ញា សាសា​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា៖ «តាមពិត​ទៅ​នាង​ខ្ញុំ​គ្រាន់​តែ​ចង់​ជួប​គាត់​ម្តង​ទៀត​ដើម្បី​សាក​សួរ​នាំគាត់​ឲ្យ​បាន​ដឹងរឿង​របស់​គាត់​ឲ្យបាន​ច្រើន​​ប៉ុណ្ណោះ ព្រោះ​កាលពី​ថ្ងៃ​ជូន​ស្រាក់​ដល់​​គាត់មុន​នេះ ​មិន​មាន​ពេល​សួរនាំ​គាត់​ច្រើន​។ ហើយ​នាងខ្ញុំ​ក៏មិន​មាន​គម្រោង​ការ​អ្វី​ធំដុំ​សម្រាប់​ជួយ​គាត់​នោះ​ដែរបង!​»៕
បុរស​កម្សត់​ចំណាស់​រាង​កាយ​ក្រិនតឿ​ដើរ​អាស្រ័យ​ឈើ​ច្រត់​ ដែល​សាសា​ចង់ជួប​។ ហ្វេសប៊ុក​

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment