នៅព្រឹកថ្ងៃនេះ អ្នកឧកញ៉ាដ៏ មានប្រជាប្រិយ ហុង ពីវ ចែកអង្ករសែនក្រអូបភ្លាមៗ

loading...
អ្នកឧកញ៉ា ហុង ពីវ បានក្លាយជាអ្នកប្រកាសទិញអង្ករច្រើនជាងគេរហូតដល់ ៣៨០តោន នៅក្នុងយុទ្ធនាការជួយទិញអង្កររបស់កសិករ ព្រមទាំងទទួលបានការកោត សរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងនៅខាងក្រៅ និងនៅលើបណ្តាញសង្គម Facebook ថា ជាអ្នកឧកញ៉ាដ៏មានសប្បុរសធម៌ ចេះចែករំលែកសុខទុក្ខជូនប្រជាពលរដ្ឋក្រីក្រ។
សូមជំរាបថា ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គិតត្រឹមល្ងាចថ្ងៃទី២២ ខែកញ្ញានេះ ការបញ្ជាទិញអង្ករ ដើម្បីជួយលើកកម្ពស់តម្លៃស្រូវរបស់ប្រជាកសិករមានជាង ២០០០តោនហើយ តាមរយៈការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News ដែលមានការបញ្ជាផ្ទាល់ទិញពីធនាគារស្រូវ ខេត្តបាត់ដំបង និងក្រុមហ៊ុន Amru Rice។
* សូមបញ្ជាក់ថា៖ ធនាគារស្រូវ និងក្រុមហ៊ុន Amru Rice ព្រមទាំងអង្គភាពព័ត៌មាន Fresh News បានចូលរួមសហការ ដើម្បីបើកយុទ្ធនាការ លក់អង្ករជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវធ្លាក់ចុះ។ តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។
ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួបការលំបាក ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444។
ប្រភព៖ freshnewsasia
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment