កាលពីក្មេងប្រព័ន្ធចក្ខុវិញ្ញាណរបស់ Chen បានចុះខ្សោយជាខ្លាំង ប៉ុន្តែនៅអាចមើលឃើញពន្លឺ ពណ៌ និង ទ្រង់ទ្រាយខ្លះ។ ពេលដល់វ័យ ១៦ ឆ្នាំ Chen បានធ្វើការវះកាត់ភ្នែកជាលើកទី ៨ ឬ ទី ៩ ដោយសង្ឃឹមថានឹងជួយឲ្យភ្នែកមើលឃើញបានប្រសើរជាងមុន ប៉ុន្តែគាត់បានងងឹតភ្នែកទាំងស្រុងដោយសារផលវិបាកនៅពេលវះកាត់។ ទោះបីជាងងឹតភ្នែកទាំងស្រុងក្ដី ប៉ុន្តែនៅមិនអាចបញ្ឈប់ Chen ពីការស្វែងរកភាពជោគជ័យក្នុងជីវិតឡើយ។ Chen បានចូលធ្វើជាអ្នកហាត់ការនៅក្រុមហ៊ុនទូរគមនាគមន៍ AT&T ហើយបន្ទាប់មកចូលធ្វើជាវិស្វករផ្នែក System (System Engineer) នៅក្រុមហ៊ុន Xanboo Inc., ដែលជាក្រុមហ៊ុនពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតតាមផ្ទះ។ក្រោយមកទៀតបន្ទាប់ពីទទួលបានសញ្ញាប័ត្របណ្ឌិតនីតិសាស្ត្រពីសាលាច្បាប់ Fordham Law School, Chen បានចូលធ្វើជាមេធាវីផ្នែកប៉ាតង់ និង កម្មសិទ្ធិបញ្ញា នៅក្រុមហ៊ុនច្បាប់នាទីក្រុង New York។ ឆ្នាំ ២០១០ Chen បានចូលបម្រើការងារជាទីប្រឹក្សាប៉ាតង់ឲ្យក្រុមហ៊ុន Google រហូតមកទល់បច្ចុប្បន្ន។រយៈពេល ៦ ឆ្នាំមកនេះ Chen បានធ្វើដំណើរទៅធ្វើការដោយពឹងផ្អែកទាំងស្រុងទៅលើឈើច្រត់ ហើយឧបសគ្គដ៏ធំសម្រាប់ Chen គឺបង្គោល និង សសរ ដែលគាត់ត្រូវប្រឈមមុខនៅស្ថានីយរថភ្លើង Penn។ ស្ទើរពេញមួយជីវិត Chen បានដោះស្រាយបញ្ហាក្នុងជីវិតដោយពឹងផ្អែកលើការស្ដាប់ ដូចជាប្រើបច្ចេកវិទ្យា Screen Reader និង មុខងារ VoiceOver លើ iPhone ដែលអាចអានអក្សរឲ្យគាត់ស្ដាប់បាន។ក្រៅពីការងារ Chen បានប្រើជីវិតដោយសម្បូរបែប និង សកម្មបំផុត ដោយកាលពីឆ្នាំ ២០១២ គាត់បានឡើងភ្នំ Kilimanjaro ជាភ្នំខ្ពស់ជាងគេនៅប្រទេស Tanzania ទ្វីបអាហ្វ្រិក៕
ប្រភព៖ sabaynews
loading...
0 comments:
Post a Comment