ខុសប្លែកពី Note 7 ដែលមានបញ្ហាផ្ទុះឆេះ ដោយសារបញ្ហាថ្ម សម្រាប់ 7 Plus នេះវិញត្រូវបានម្ចាស់ទូរស័ព្ទឲ្យដឹងថា រូបគេបានកុម្ម៉ង់ទិញពីក្រុមហ៊ុន Apple ហើយស្រាប់តែពេលទូរស័ព្ទមកដល់ គេបើកមើលក៏ឃើញទូរស័ព្ទនោះ ផ្ទុះឆេះខ្លោចរួចទៅហើយនៅក្នុងប្រអប់តែម្តង។ ម្ចាស់ទូរស័ព្ទនោះបានឲ្យដឹងទៀតថា រូបគេមិនច្បាស់ថា តើបញ្ហាមួយនេះកើតចេញពីក្រុមហ៊ុន Apple ផ្ទាល់ ឬក៏កើតឡើង ដោយសារក្រុមហ៊ុនដឹកជញ្ចូនឡើយ។
ពេលនេះក្រុមហ៊ុន Apple បានធ្វើការទាក់ទងទៅកាន់ម្ចាស់ទូរស័ព្ទ ដើម្បីសាកសួរ និងធ្វើការស៊ើបអង្កេតលើករណីនេះ៕
ប្រភព៖ KhmerNote
loading...
0 comments:
Post a Comment