សិស្ស​ស្រី​សាច់​ស​ខ្ចី ដាក់​លក់​ដេញ​ថ្លៃ​ព្រហ្មចារីយ៍​លើ​អនឡាញ យក​ប្រាក់​បង់​ថ្លៃ​សិក្សា

loading...
សិស្ស​ស្រី​វ័យ​ក្មេង មាន​សម្រស់​ស្រស់​ស្អាត​ម្នាក់ ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ការ​រួម​ភេទ​ពី​មុន​មក កំពុង​ដាក់​លក់​ដេញ​ថ្លៃ​ព្រហ្មចារីយ៍​របស់​នាង ដើម្បី​បាន​ប្រាក់​បង់​ថ្លៃ​សិក្សា​នៅ​ក្រៅ​ប្រទេស។

នាង Ariana អាយុ​២០​ឆ្នាំ មក​ពី​ប្រទេស​រុស្ស៊ី កំពុង​ដាក់​លក់​ដេញ​ថ្លៃ​ព្រហ្មចារីយ៍​របស់​នាង នៅ​លើ​គេហទំព័រ​មួយ ជា​មួយ​នឹង​តម្លៃ​ចាប់​ផ្តើម ១៥០ ០០០​ផោន (ប្រហែល ១៧០ ០០០​ដុល្លារ)។
នាង Ariana បាន​ពន្យល់​អំពី​ការ​សម្រេច​ចិត្ត​មួយ​នេះ​ថា «សិស្ស​ជា​ច្រើន​បាន​ជួប និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ក្នុង​អំឡុង​ពេល​សិក្សា។ អ្នក​ត្រូវ​ទៅ​រក​ការងារ​ធ្វើ ដើម្បី​បាន​ប្រាក់​បង់​ថ្លៃ​សិក្សា​របស់​អ្នក។ ខ្ញុំ​ចង់​ផ្លាស់​ទៅ​រៀន​ប្រទេស​ដទៃ​ទៀត សម្រាប់​ជំនាញ​ពេទ្យ។ ថ្លៃ​សិក្សា​នៅ​សកលវិទ្យាល័យ និង​ជួល​ផ្ទះ នឹង​មាន​តម្លៃ​ថ្លៃ។ ខ្ញុំ​បាន​ស្រមើ​ស្រមៃ​ថា ការ​រស់​នៅ​ឯ​ប្រទេស​ដទៃ នឹង​មាន​ការ​លំបាក​ខ្លាំង ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​បំបាត់​បន្ទុក​ហិរញ្ញវត្ថុ​ចេញ ដើម្បី​អាច​ផ្ដោត​ទៅ​លើ​ការ​សិក្សា​ជំនាញ​ពេទ្យ​របស់​ខ្ញុំ»។
នាង Ariana មិន​បាន​គិត​ថា ការ​ប្តូរ​ខ្លួន​ប្រាណ​បែប​នេះ ខុស​នឹង​សីលធម៌​ឡើយ។ «វា​គឺ​ជា​វិធី​ងាយ​ស្រួល​បំផុត ដើម្បី​រក​ប្រាក់ ក្នុង​រយៈ​ពេល​ខ្លី។ ខ្ញុំ​ជា​មនុស្ស​ស្រី​ឯករាជ្យ ហើយ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។ ខ្ញុំ​បាន​គិត​យ៉ាង​យូរ និង​ពិបាក​សម្រេច​ថា​ត្រូវ​ធ្វើ​បែប​នេះ​ខ្លាំង​ណាស់»។ នាង​បាន​និយាយ​យ៉ាង​ដូច្នេះ។
នាង Ariana បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​បាន​សង្ឃឹម​ជា​យូរ​ណាស់​មក​ហើយ ក្នុង​ការ​ស្វែង​រក​ស្នេហា​ដ៏​អស្ចារ្យ​របស់​ខ្ញុំ ប៉ុន្តែ​វា​មិន​បាន​ផល​សោះ។ ចុះ​ហេតុ​អ្វី​ខ្ញុំ​ត្រូវ​រង់​ចាំ​ទៀត​? ហើយ​ហេតុ​អ្វី​ខ្ញុំ​ត្រូវ​លះ​បង់​ព្រហ្មចារីយ៍ ទៅ​ឲ្យ​មនុស្ស​ប្រុស​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ត​នៅ​ពេល​ក្រោយ​?»។

គួរ​បញ្ជាក់​ថា នាង Ariana ក៏​បាន​ស្វែង​រក​ជំនួយ​ពី​ក្រុម​គ្រួសារ​ដែរ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​នាង​មិន​មាន​លទ្ធភាព ហើយ​ប្រទេស​រុស្ស៊ី​មិន​មាន​ផ្តល់​អាហារូបករណ៍​ឲ្យ​សិស្ស ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ទៀត ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ​តែ​ម្តង៕
23 
 
ប្រភព៖ sabaynews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment