ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៨ កញ្ញា ២០១៦ ស្ថិតនៅក្រុមទី៧ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បើតាមប្រភពពីកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការពីម្ចាស់ផ្ទះមកថា មានករណីចង.កនៅក្នុងបន្ទប់ជួល ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានរបស់យើងនាំគ្នាចុះទៅដល់ រួចកាត់ខ្សែទម្លាក់សាកសពជនរងគ្រោះមកដី ដើម្បីទុកឱ្យខាងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ។
ប្រភពបានបញ្ជាក់ថា ក្រោយពីពិនិត្យនៅលើដងខ្លួនសាកសពរួចមក កម្លាំងជំនាញបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាបានយកសារុងចង.កខ្លួនឯងភ្ជាប់ទៅហ្នឹងរ៉ូតផ្ទះ នៃបន្ទប់ជួលខាងលើ ដែលមានកម្ពស់២ម៉ែត្រ បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីនោះទេ ។ ប្រភពបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ ង៉ោ គន្ធា អាយុ២៥ឆ្នាំ ជារត់តុ មានស្រុកកំណើតភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយសា្នក់នៅបន្ទប់ជួល ក្នុងភូមិ-សង្កាត់កើតហេតុខាងលើ។
តាមការឱ្យដឹងពីក្រុមគ្រួសារថា មូលហេតុដែលធ្វើឱ្យនាងចង.កធ្វើអត្តឃាតនេះ គឺបណ្ដាលមកពីនាងមានជំងឺ ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment