ភ្នំពេញៈ ក្រោយការប្រកួតប្រជែងនៅលើដងទន្លេក្រុងតាខ្មៅ អស់រយៈពេល ៥ ថ្ងៃ ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកកានូ និងកាយ៉ាក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៦ ដែលជាកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់កាលពីព្រឹកម្សិលមិញ ក្រោមអធិបតីភាពលោក មាស សារិន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយមន្រ្តីកីឡាជាច្រើនទៀត។
តាមរយៈការប្រកួតនៅលើវិញ្ញាសាចំនួន ១២ នោះ ក្រុមទូកមកពីខេត្តកណ្តាល បានឈ្នះមេដាយមាសច្រើនជាងគេ គឺមាស ៦ ប្រាក់ ២ សំរឹទ្ធ៦ ខណៈក្រុមទូកក្រសួងមហាផ្ទៃ បានឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ១ឯក្រុមមកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលបានឈ្នះបានមេដាយមាស១ សំរឹទ្ធ ១។ ចំណែកមន្ទីរអយករាជធានីភ្នំពេញ បានឈ្នះមេដាយប្រាក់៣ សំរឹទ្ធ១ មន្ទីរអយកខេត្តបាត់ដំបង បានឈ្នះប្រាក់២ សំរឹទ្ធ២ ក្លិបកងទ័ពជើងទឹក បានប្រាក់១ សំរឹទ្ធ១ ហើយខាងរាជធានីភ្នំពេញ បានឈ្នះមេដាយប្រាក់ ១។
ជាមួយលទ្ធផលនេះត្រូវបានគេមើលឃើញថា ក្រុមទូកមកពីខេត្តកណ្តាល បានឈ្នះមេដាយមាសទាំង ៦ វិញ្ញាសា ក្នុងការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ ១២ នាក់ចម្ងាយ ៥០០ ម៉ែត្រ (បុរស-នារី) ចំណុះ ១២ នាក់ចម្ងាយ ១០០០ ម៉ែត្រ (បុរស-នារី) និងការប្រកួតចំណុះ ២២ នាក់ចម្ងាយ ១០០០ ម៉ែត្រ (បុរស-នារី)។
រីឯខាងក្រសួងមហាផ្ទៃ បានឈ្នះមេដាយមាសភាគច្រើនទៅលើការប្រកួតទូកកានូ និងទូកកាយ៉ាក់។ ទោះបីជាយ៉ាងណា លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ បានប្រាប់ថា៖ «ទោះបីជាទូកខាងក្រសួងមហាផ្ទៃ ឈ្នះបានមេដាយមាសច្រើន ប៉ុន្តែទូកផ្នែកប្រពៃណីខ្នាតអន្តរជាតិ យើងបានត្រឹមលេខ២ ធ្វើឲ្យកីឡាករមិនអស់ចិត្តនោះទេ ព្រោះជាការប្រកួតមិនយុត្តិធម៌»។
លោកបានបញ្ជាក់ថា៖ «ក្រុមកីឡាកររបស់យើង បានសុំតវ៉ាពីទូកប៉ះទង្គិចគ្នា នាំឲ្យចាញ់និងផ្តល់ឱកាសឲ្យទូកផ្សេងទៀតឈ្នះយ៉ាងស្រួល ហើយបញ្ហាមួយចំនួនខ្លះទៀត គឺមុនប្រកាសលទ្ធផលជាផ្លូវការ ទូករបស់មហាផ្ទៃ ត្រូវបានគេដាក់ឲ្យជាប់លេខ៣ ប៉ុន្តែក្រោយការតវ៉ារបស់កីឡាករទើបគណៈ-កម្មការផ្តល់យុត្តិធម៌ឲ្យលេខ ២ វិញ។ ទូកមកពីក្រសួងមហាផ្ទៃ បានត្រៀមខ្លួនតាមរយៈការហ្វឹកហាត់ ៣ ខែមកហើយ ដើម្បីឈ្នះយកលេខ១ ប៉ុន្តែការជួបបញ្ហានេះ បានធ្វើឲ្យបានត្រឹមលេខ២ គួរឲ្យសោកស្តាយ បំផុត»។
ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានផ្តល់ប្រាក់ដល់កីឡាករម្នាក់ចំនួន ១៥ ម៉ឺនរៀល និងភេសជ្ជៈផងដែរដល់ក្រុមទូកមកពីក្រសួងមហាផ្ទៃ។ ចំពោះបញ្ហាកើតឡើងនេះ គណៈកម្មការប្រកួត បានបកស្រាយថា មានបញ្ហាខុសបច្ចេកទេសខ្លះ ហើយទូកប៉ះទង្គិចគ្នានោះ ដោយសារចរន្តទឹកហូរ ប៉ុន្តែបើគិតតាមលក្ខខណ្ឌក្រោយពេលប្រកួត ៣០ នាទី អាចប្តឹងតវ៉ាបាន តែគ្មានខាងណាមកប្តឹងទេ គឺនាំគ្នានិយាយខាងក្រៅទៅវិញ។
ចំណែកលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាអគ្គលេខាធិការរងសហព័ន្ធទូកកម្ពុជា ដែលគ្រប់គ្រងការប្រកួតនេះឲ្យដឹងថា កីឡាករកីឡាការិនី និងមន្ត្រីបច្ចេកទេសថ្នាក់ដឹកនាំ ព្រមទាំងប្រតិភូចូលរួមប្រកួតមានចំនួន ៤៥០ នាក់ ហើយសកម្មភាពប្រកួតមានភាពរលូនល្អ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment