ឈានចូល​វ័យ​ពេញក្រមុំ គួរតែមាន​អនាម័យ​អ្វី​ខ្លះទៅ​?

loading...
សម្រាប់​អនាម័យ​ផ្ទាល់ខ្លួន វា​គឺជា​តម្រូវការ​ចាំបាច់​មួយ សម្រាប់​ទម្លាប់​ប្រចាំថ្ងៃ របស់​មនុស្ស​ម្នាក់ៗ ព្រោះ​វា​អាចជួយ​ការពារ​អ្នក ពី​ជំងឺឆ្លង​នានា​នៅ​ជុំវិញខ្លួន​បាន​។ ករណីខ្លះ ការធ្វើ​អនាម័យ អាច​នឹងមាន​ភាពងាយស្រួល ប៉ុន្តែ កន្លែង​ខ្លះ​នៃ​រាងកាយ អាច​នឹងត្រូវ​ការថែទាំ​ង និង​មាន​អនាម័យ យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ជាពិសេស មនុស្ស​ស្រី​ដែល​ទើបតែ​ឈានចូល វ័យ​ជាម​នុស្ស​ស្រី​ពេញលេញ​។

​អនាម័យ​ទ្វារមាស​
​ទ្វារមាស គឺជា​កន្លែង​តែមួយគត់ ដែល​រាងកាយ​អាច​សម្អាត​វា ដោយ​ខ្លួនឯងបាន​។ អ្វីៗ​គ​មិនបាច់​យកចិត្តទុកដាក់​ជាពិសេស​ឡើយ ក្រៅពី​លាង​សម្អាត​ផ្នែក​ខាងក្រៅ​ធម្មតាៗ​ប៉ុណ្ណោះ ដូចជា​ការលាង​សម្អាត តាមរយៈ​ការ​ងូតទឹក​។ ប៉ុន្តែ ការដាក់​របស់​អ្វីមួយ ចូលទៅក្នុង​ទ្វារមាស អាច​បង្ក​ការខូចខាត ឬ​ដាច់ដោច​ស្បែក​នៅ​ខាងក្នុង​នោះបាន ហើយក៏​ងាយ​នឹង​នាំ​មេរោគ​ចូលទៅ​បង្ក​រោគ​បានដែរ ដូច្នេះ មិនបាច់​ប្រើប្រាស់​អ្វី​ពិសេស ដើម្បី​សម្អាត​នៅ​ខាងក្នុង​ទ្វារមាស​ឡើយ​។

ការ​មក​រដូវ​
​ការ​មក​រដូវ មិនមែន​មានន័យថា អ្នក​មិនអាច​លាង​សម្អាត​តំបន់​ប្រដាប់ភេទ ដូច​ធម្មតា​នោះទេ​។ អ្នក​អាច​ងូតទឹក​បាន​ដូច​ធម្មតា​អញ្ចឹង ព្រោះ​ទឹក​មិនអាច​ចូល ទៅខាង​ក្នុង​ខ្លួន​របស់​យើង​បាន តាមរយៈ​ការ​ងូត​នោះទេ​។ អ្នក​អាច​ចូលទៅក្នុង​បន្ទប់ទឹក ដើម្បី​លាង​សម្អាត​ឈាមរដូវ​នោះ​ចេញ បើសិនជា​មិនមាន​នរណាម្នាក់​មើល​ដឹង​។ យក​ល្អ អ្នក​គួរតែ​ផ្លាស់ប្តូរ​សំឡី​អនាម័យ​ជា​ទៀងទាត់​ផង (៤ ទៅ ៥ ដង​ក្នុង​មួយថ្ងៃ​)​។

ការ​រលាក​ប្លោកនោម​
​ការ​រលាក​ប្លោកនោម គឺជា​ការឈឺចាប់​ខ្លាំង ហើយក៏​អាច​កើតមាន​ជា​ញឹកញាប់ ទៅលើ​ស្ត្រី​ដែលមាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​ដែរ​។ ការ​នោម​ក្រោយពី​រួមភេទ​រួច អាចជួយ​លាង​សម្អាត​បាក់តេរី​ផ្សេងៗ ដែល​អាច​ចូលក្នុង​ប្លោកនោម​បាន​។

មេរោគ​ផ្សិត​
​ស្ត្រី​ជាច្រើន​អាច​នឹង​ឆ្លង​រោគ​ផ្សិត នៅ​តំបន់​ទ្វារមាស​។ ការលាង​សម្អាត នៅ​ផ្នែក​ខាងក្រៅ​នៃ​ប្រដាប់ភេទ ជាមួយនឹង​សាប៊ូ មិនមាន​ជាតិ​កាត់​ខ្លាំង ឬ​ទឹក​ធម្មតា គឺជា​រឿង​ល្អ​បំផុត​។ ក្រៅពីនេះ ក្រដាសអនាម័យ​ក្នុង​បង្គន់​ខ្លះ ក៏​អាច​បង្ក​ការ​រលាក​ដល់​ស្បែក​បានដែរ​។ អ្វីដែល​សំខាន់ គឺ​មិនត្រូវ​ប្រើ​ក្រដាសអនាម័យ ដែលមាន​ក្លិនក្រអូប​ឡើយ​។ ចំពោះ​ការ​ស្លៀកខោ​ទ្រនាប់​វិញ គួរតែ​ជ្រើសរើស​ខោ​ណា ដែល​មិន​តឹង​ពេក ហើយ​ជា​ខោ​ធ្វើ​ពី​សរសៃអំបោះ និង​ត្រូវ​ផ្លាស់ប្តូរ​វា​ជា​ទៀងទាត់​ផង​៕
 ប្រភព៖ CEN
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment