loading...
ទារកម្នាក់កើតមកចម្លែកមានមុខចាស់ដូចលោកតាអាយុ 80 ឆ្នាំ អ្នកភូមិផ្អើលមកមើលពេញផ្ទះ
loading...
ទារកម្នាក់ដែលបានកើតនៅស្រុក Magura ប្រទេសបង់ក្លាដេសកាលពីថ្ងៃអាទិត្យកន្លងទៅ នេះបានធ្វើអោយក្រុមគ្រូពេទ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលកើតមកមានមុខចាស់ដែលគេជឿថា បានទទួលរងពីជមង្ងឺហ្សែនមួយប្រភេទដែលគេហៅថា progeria។ទារកតូចនេះមានស្នាម ជ្រួញលើមុខមានរាងកាយយ៉ាងខ្លាំង ហើយភ្នែករបស់គេមានប្រហោងធំៗគួរអោយខ្លាចជាទីបំផុត។ លើសពីនេះទៅទៀតចំណែកឯស្បែករបស់គេវិញមានស្នាមជ្រួញផងដែរ តែទោះជាយ៉ាងណាម្តាយឳពុករបស់គេសប្បាយចិត្តយ៉ាងខ្លាំង។លោក Biswajit Patro ជាឳពុកបាននិយាយថា «យើងគួរអោយអគុណដល់ព្រះជាម្ចាស់ ហើយយើងមិនមានការអាក់អន់ស្រពន់ចិត្តអ្វីឡើយចំពោះរូបរាងខាងក្រៅនៃកូនរបស់ខ្ញុំ។ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដោយមានសមាជិកថ្មីជាកូនប្រុសម្នាក់ហើយយើងនិងថែរក្សាគេអោយបានល្អ»។ចំណែកឯអ្នកស្រី Parul Patro បានមមាញឹកយ៉ាងខ្លាំងចំពោះការទទួលភ្ញៀវនៃអ្នកជិតខាងដែលមកមើលកូនរបស់គាត់។ ហើយគាត់បាននិយាយថា នៅផ្ទះវាបានក្លាយជាកន្លែងទេសចរទៅហើយដោយមានបងប្អូនសាច់ញាត្តិមកលេងយ៉ាងច្រើននាក់៕
ប្រភព៖ khmerwonder
0 comments:
Post a Comment