ស្រណោះ​ពាក្យ​ថា «មានគេស្ទាក់វាយ» ​

loading...
ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ ម៉ោង ០៩:១០   (22-09-2016 09:10)
ខេត្ត​ត្បូងឃ្មុំ ៖ ជន​ពុំ​ស្គាល់​មុខបាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​មក​លើ​បុរស​ម្នាក់​ឈ្មោះ​ឃិ​ន អ៊ា​ប អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ទុំ​កើត ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ត្រូវ​ចំ​ក្បាល​១​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អាធ័ម​បំផុត ដែល​ហេតុការណ៍​មនុស្សឃាត​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ខ្ទុំ​កណ្តាល        ហើយ​ក៏​មិន​ទាន់​មាន​សេចក្តីរាយការណ៍​ថា កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ជនសង្ស័យ​ណា​ម្នាក់​នៅឡើយ​ទេ ។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា កន្លែង​ដែល​កើតហេតុ​នោះ គឺ​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ស្រេង ដែល​ក្នុង​ហេតុការណ៍​ខាងលើ មិន​មាន​សាក្សី​ណា​ម្នាក់​ឃើញ​ឃាតករ​ដែល​ប្រើ​កាំបិត​កាប់​ប្រហារមក​លើ​បុរស​ឈ្មោះ​អ៊ា​ប នោះ​ទេ ដោយសារ​តែ​មេឃ​ង​ងិ​ត​ផង ។

លោក​បន្ត​ថា ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​តាំងពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល មក​រក​ទិញ​ស្រា​នៅផ្ទះ​ឈ្មោះ​ឃ​ន សុ​ខៃ នៅ​ភូមិ​ខ្ទុំ​កណ្តាល ស្រប​ពេល​ដែល​ទៅ​ដល់​នោះ ម្ចាស់ផ្ទះ​បាន​ហៅ​ផឹកស៊ី​ជុំ​គ្នា មាន​មនុស្ស​ដល់​ទៅ​៤​នាក់ ក្នុង​នោះ​មាន​១-​ម្ចាស់ផ្ទះ ២-​ឈ្មោះ​វ៉ា​ន់​នី ៣-​ឈ្មោះ​អាក ៤-​រួម​នឹង​អ្នក​ស្លាប់ ក្នុង​ពេល​ដែល​ផឹកស៊ី មិន​បាន​បង្កជម្លោះ​ដោយ​ពាក្យ​សម្តី​ណាមួយ​ទេ ។

បន្ទាប់​មក អ្នក​រង​គ្រោះ​បាន​សុំ​គេ​ដើរ​ចេញ​ទៅ​ផ្ទះរ​បស់បង​ឈ្មោះ​អ៊ា​ន ។ ក្នុង​ពេល​ដែល​បាន​ទៅ​ដល់​ផ្ទះរ​បស់បង​បង្កើត​នោះ  ថែម​ទាំង​បាន​ប្រលែង​លេង​ជាមួយនឹង​ក្មួយ  ហើយ​បាន​ដើរទៅ​វិញ ប្រាប់​គេឯង​ថា ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ តែ​ចេញ​ទៅ​មិន​បាន​ប៉ុន្មាន​ផង ដើរ​ត្រឡប់​បក​ក្រោយ រួច​និយាយ​ប្រាប់​សាច់ញាតិ​ថា «មាន​គេ​ស្ទាក់​វាយ»  ក្រោយ​ពី​បាន​ព្រនង់​ឬ​ស្សី​១​កំណាត់​ក្នុង​ដៃ  ប្រញាប់​​ដើរ​ចេញ​ទៅវិញ តែគ្មានអ្នកចាប់អារម្មណ៍ទេ​ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​ប្រហែលជា​០៨ និង​៣០​នាទី​យប់ ស្រាប់តែ​មាន​ពលរដ្ឋ​ដើរ​ឆ្លុះ​កង្កែប​ប្រទះ​ឃើញ​ស្លាប់​ដោយ​មាន​ស្នាម​កាប់​ត្រូវ​ត្រង់​ក្បាល​១​កាំបិត ក៏​រត់​មក​ប្រាប់​អ្នក​ភូមិ និង​រាយ​ការ​ណ៏​មក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជី​គរ ដោយ​បាន​ចាត់​កម្លាំង​បច្ចេកទេស​ចុះ​មក​ពិនិត្យ​សព  ។

អ្នក​ដែល​ស្លាប់​ខាងលើ គេ​មិន​ទាន់​ដឹង​ណា​ធ្លាប់​មាន​ទំនាស់​ជាមួយនឹង​អ្នក​ណា​ម្នាក់  ហើយ​លោកស្នងការ​នគរបាល​ខេត្ត ក៏​កំពុង​ស្វែងរក​ឃាតករ មក​ផ្តន្ទាទោស​។

ប្រភព៖ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment