សារៈប្រយោជន៍ទាំង១០ នៃការរួមភេទ

loading...
១-ជាការហាត់ប្រាណ ៖
ការរួមភេទ ជាផ្នែកមួយនៃការហាត់ប្រាណ។ នេះជាទិន្នន័យបានពីអំណះអំណាងរបស់ក្រុមគ្រូពេទ្យ នៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ ដែលបានណែនាំថា ការរួមភេទ ក្នុង១សប្តាហ៍ ៣ដង អាចជួយដុតបំផ្លាញថាមពលបានប្រមាណ ៧.៥០០កាឡូរី ក្នុង១ឆ្នាំ ឬស្មើនឹងការរត់ ចម្ងាយ ប្រមាណ១២០គ.ម។
២-ជួយបង្កើនការដកដង្ហើម ៖
ការរួមភេទ អាចជួយបង្កើនបរិមាណខ្យល់អុកស៊ីហ្សែន ក្នុងកោសិកា និងជួយឱ្យដំណើរការរបស់អវយវៈ និងភ្នាស មានប្រសិទ្ធភាពពេញលេញល្អ។
៣-ជួយព្យាបាលឆ្អឹងនិងសាច់ដុំ ឱ្យរឹងមាំ ៖
គ្រប់ចលនារបស់រាងកាយ នឹងជួយឱ្យកម្រិតអ័រម៉ូនថេស្តូស្តេរ៉ូន មានបរិមាណ កើនឡើង។ នេះជាអំណះអំណាងរបស់វេជ្ជបណ្ឌិត ទទួលបន្ទុកផ្នែកការព្យាបាលពាក់ព័ន្ធ នឹងបញ្ហាផ្លូវភេទ និងជីវិតគូ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ណថវេសស្ទើន ដោយបានបញ្ជាក់ថា អ័រម៉ូនថេស្តូស្តេរ៉ូន ត្រូវបានគេជឿថា អាចជួយព្យាបាល ឆ្អឹង និងសាច់ដុំរបស់បុរស ឱ្យរឹងប៉ឹងមាំមួន។
៤-កាត់បន្ថយកូលេស្តេរ៉ូល ៖
ការរួមភេទជាប្រចាំ អាចជួយកាត់បន្ថយបរិមាណខ្លាញ់ក្នុងឈាម (កូលេស្តេរ៉ូល) ជារួមរបស់ រាងកាយបានតិចតួចដែរ ព្រមទាំងធ្វើឱ្យមានការប្រែប្រួលរវាងខ្លាញ់ល្អ នឹងខ្លាញ់មិនល្អ ឱ្យបានល្អឡើង។
៥-កាត់បន្ថយការឈឺចាប់ ៖
វេជ្ជបណ្ឌិតប្រធានសមាគមនៃអ្នកសិក្សាផ្នែកផ្លូវភេទ អាមេរិក បានបញ្ជាក់ឱ្យដឹងថា សិច អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលឡើង ដោយជំងឺសន្លាក់ឆ្អឹង អាការឈឺចាប់សាច់ដុំ ឬឈឺក្បាល បាន។ អ័រម៉ូន ដែលបានបញ្ចោញមក នៅពេលកើតមានអារម្មណ៍ផ្លូវភេទ និងពេលឈានដល់ចំណុចកំពូល នឹងជួយបន្ថែមនូវភាពអត់ធន់ដល់ការឈឺចាប់បាន កាន់តែច្រើនឡើង។
៦-ផ្តល់អាហារបំប៉នដែលមិនចាំបាច់ទទួលទាន ៖
DHEA (Dehydroepiandrosterone) គឺជាអាហារបំប៉នមួយ ក្នុងចំណោមអាហារបំប៉នដែលមនុស្សយើងនិយមទទួលទាន។ ក្នុងពេលរួមរ័ក មុនពេលឈានដល់ចំណុចកំពូល និងការបញ្ចោញទឹកកាម អ័រម៉ូន DHEA នឹងបាញ់ខ្លាំងជាងពេលធម្មតា ៣-៥ដង។
៧-ការពារក្រពេញប្រូស្តាត ៖
ក្រុមវេជ្ជបណ្ឌិតដែលបានធ្វើការសិក្សាស្រាវជ្រាវ លើករណីនេះ បានប្រាប់ថា បញ្ហាក្រពេញប្រូស្តាតរបស់បុរស អាចប្រសើរឡើង ឬកាន់តែអាក្រក់ អាស្រ័យលើការស្ទះដោយវត្ថុរាវក្នុងក្រពេញប្រូស្តាត។ ការបញ្ចោញទឹកកាមជាប្រចាំ នឹងជួយលាងជម្រះវត្ថុរាវទាំងនោះ។
៨-កាត់បន្ថយភាពតប់ប្រមល់ ៖
ក្រុមអ្នកជំនាញ យល់ឃើញស្របគ្នាថា ការរួមភេទ ជាវិធីមួយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការកាត់បន្ថយភាពតប់ប្រមល់។
៩-សាងភាពស្នេហ៍ស្និទ្ធ ៖
ការបបោសអង្អែល ដោយសេចក្តីស្រលាញ់ អាចជួយបង្កើននូវកម្រិតអុកស៊ីតូស៊ីន ដែលជា អ័រម៉ូនជួយភ្ជាប់នូវភាពស្នេហ៍ស្និទ្ធ រវាងគូស្នេហ៍បាន។
១០-ជួយបង្កើនអ័រម៉ូនតាមបែបធម្មជាតិ ៖
ការរួមភេទជាប្រចាំ អាចជួយបង្កើនកម្រិតអេស្ត្រូចេនឱ្យស្ត្រី ជួយការពារបេះដូង និងជួយឱ្យភ្នាសនៅក្នុងទ្វារមាស មានភាពយឺតយារបានប្រសើរឡើង៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment