ប្រតិបត្តិការនេះ គឺចូលរួមសហការល្អ រវាងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងអធិការដ្ឋាននគរបាលស្រុកមេសាង ជាពិសេស ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រៃឃ្នេស និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម កាលពីថ្ងៃទី១៧ កញ្ញា ២០១៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះប៉ាវ ហ៊ាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ជាមេជាងសំណង់ ស្នាក់នៅបណ្តោះអាសន្ន ក្នុងការដ្ឋានសាងសង់សណ្ឋាគារមួយនៅបរិវេណអង្គរឃ្យុងយូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ការឃាត់ខ្លួននេះ គឺនៅចំណុចក្បែរវត្តចក ភូមិរបសផ្ចិក ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ខណៈជនសង្ស័យព្យាយាមប្រើកាំបិតគាស់ដោះស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ដើម្បីពង្វាងដានពីភ្នែកសមត្ថកិច្ច ។ លោកបន្តថា វត្ថុតាងដកហូតបានម៉ូតូចំនួនមួយគ្រឿងម៉ាកហុងដា ឌ្រីម C១០០ ស៊េរីឆ្នាំ២០០២ ពណ៌ក្រហម លេខតួ និងលេខម៉ាស៊ីន ០១០៨៤៦៤ ពាក់ស្លាកលេខបន្ទាយមានជ័យ1C-7061។
លោកបានបន្ថែមថា ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបកម្លាំងជំនាញរបស់មន្ត្រីនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ទៅទទួលយកជនសង្ស័យពីអធិការដ្ឋាននគរបាលស្រុកមេសាង នាំយកត្រឡប់មកក្រុងសៀមរាបវិញ នៅថ្ងៃទី១៨ កញ្ញា ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការសៀមរាប នៅថ្ងៃទី២០ កញ្ញា ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
loading...
0 comments:
Post a Comment