លោកបន្តថា ដំរីញីចំនួន២ក្បាល ត្រូវខាងអង្គការសត្វដំរីយកមកពីភូមិពូត្រំ និង៣ក្បាលទៀតនៅភូមិពូលូង ។ ចំណែកសមត្ថកិច្ចរួមមានយោធា និងប៉ូលិស ត្រូវបានពង្រាយតាមបណ្ដោយផ្លូវចាប់ពីផ្លូវបំបែកភូមិពូលូង រហូតដល់ទីរួមស្រុកពេជ្រាដា ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ ដែលធ្វើដំណើឆ្លងកាត់ទីនោះផងដែរ ។ លោកបាននិយាយទៀតថា សត្វដំរីឈ្មោលមួយក្បាលដ៏សាហាវនោះ បានរត់ចូលព្រៃក្បែរៗដងផ្លូវជិតៗនោះ ហើយវាកំពុងកៀងដំរីញីទៅជាមួយផងដែរ ។
លោកនួន សារ៉ន អភិបាលស្រុកពេជ្រាដា បានឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី២១ កញ្ញា នេះថា អាជ្ញាធរស្រុកបានពង្រាយកម្លាំងមានសមត្ថកិច្ចចាប់ពីផ្លូវបំបែក ក្នុងភូមិពូលូង រហូតដល់ភូមិស្រែអំពូង មិនឱ្យពលរដ្ឋ ឬភ្ញៀវទេសចរ ឆ្លង់កាត់តាំងពីល្ងាចថ្ងៃទី២០ កញ្ញាមកម្ល៉េះ ដើម្បីឱ្យមន្ត្រីជំនាញខាងសត្វដំរីធ្វើការសិន ខ្លាចមានគ្រោះថ្នាក់ដោយសារដំរីឈ្មោលមួយក្បាលនោះ ហើយខាងមន្ត្រីជំនាញខាងសត្វដំរីបានរៀបចំបាញ់ថ្នាំសណ្ដំ ដើម្បីចាប់សត្វដំរី ។
loading...
0 comments:
Post a Comment