រូបភាពដែលតារាសម្តែងនាងព្រីម លីហ្សា បង្ហោះ ហើយប្រៀបធៀបខ្លួនឯងស្រដៀងទៅនឹងតារាចម្រៀងដ៏ល្បីអាមេរិកនោះទទួលបានការសរសើរផង និងការរិះគន់ផងពីបណ្តាអ្នកលេងហ្វេសប៊ុក ដោយពួកគេសម្តែងការហួសចិត្តនៅពេលដែលឃើញតារាខ្មែររូបនេះបែរជាយកខ្លួនឯងទៅប្រៀបធៀបជាមួយតារាបរទេសទៅវិញ ។
ផេកដែលបានដាក់ឈ្មោះ Prim liza official បានសរសេរថា អ្នកខ្លះថា រូបនេះស្រដៀងនឹងតារាចម្រៀងល្បីម្នាក់លើពិភពលោក ដឹងថាតារាចម្រៀងណាទេ ? ហើយអ្នកខ្លះថានាងដូចសេឡេណា ហ្គោមេស ហើយអ្នកខ្លះថា មិនដឹងដូចត្រង់ណាទេ ។
បន្ទាប់ពីរងការរិះគន់ពីអ្នកដែលចូលមើលនោះមកតារាសម្តែងនាងព្រីម លីហ្សា បដិសេធម្ចាស់ផេកដែលបង្ហោះនោះ និងចាត់ទុកជាផេកក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ និងរូបរបស់នាង ។
កាលពីពេល ថ្មីៗកន្លងមកតាមរយៈវីដេអូឃ្លីបព្រីម លីហ្សា អះអាងថា ជុំវិញបញ្ហានេះធ្វើឲ្យនាងមិនសប្បាយចិត្តឡើយ បន្ទាប់ពីឃើញព័ត៌មាន និងឃើញគណនីក្លែងក្លាយរបស់នាង ខណៈពេលដែលនាងមិនដឹងថា ម្ចាស់គណនីនោះមានបំណងចង់ធ្វើអ្វីទេ ។ គណនីក្លែងក្លាយនោះបានបង្ហោះរូបភាពរាល់សកម្មភាពទាំងឡាយរបស់នាង សូម្បីតែរូបដែលនាងបានដាក់ឈ្មោះហើយក៏ដោយ ។
នាងអត់យល់ និងមិនខឹងម្ចាស់គណនីនោះឡើយ ហើយនាងបានចេញវីដេអូបកស្រាយនេះក៏មិនចង់មានបញ្ហាអ្វីដែរ គឺគ្រាន់តែចង់ឲ្យមិត្តភក្តិ និងទស្សនិកបានដឹងថា នាងមានហ្វេសប៊ុកតែមួយប៉ុណ្ណោះគឺគណនីដែលដាក់ឈ្មោះថា ព្រីម លីហ្សា មិនមែន Prim liza official នោះទេ ។
ព្រីម លិហ្សា បញ្ជាក់ថា ការចេញវីដេអូបកស្រាយនានេះ គឺដើម្បីការពារក្នុងករណីប្រសិនបើគណនីក្លែងក្លាយបានឆាត និង Command នូវពាក្យអ្វីដែលមិនសមរម្យ ឬក៏និយាយអ្វីដែលខុសច្បាប់គឺនាងមិនទទួលខុសត្រូវលើបញ្ហាដែលបានកើតឡើងទាំងអស់នោះឡើយ ។
ព្រីម លីហ្សា បានអំពាវនាវឲ្យប្រិយមិត្តគាំទ្រទាំងអស់ត្រឡប់មក Like ផេកពិតប្រាកដរបស់នាងវិញ ចៀសវាងការភាន់ច្រឡំដោយប្រការណាមួយ ហើយក៏ថ្លែងអំណរគុណដល់ប្រិយមិត្តទាំងអស់ដែលបន្តគាំទ្រដល់រូបនាងទាំងការ Like ផេកផ្ទាល់របស់នាង និងផេកក្លែងក្លាយផងដែរ ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment