នាយប៉ុស្តិ៍នគរបាលស្នឹង លោក សឹង វណ្ណារ៉ា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈិត ភានិត អាយុ២៧ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹង។ ជនរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលកំពុងបាចជីស្រូវនៅក្នុងស្រែ ខណៈមេឃកំពុងរលឹម ។
លោកនាយប៉ុស្ដិ៍បញ្ជាក់ថា ជនរងគ្រោះត្រូវរន្ទះបាញ់រហែកមួក និងមានស្នាមរបួសជាំជុំវិញកនិងដងខ្លួន ។ បើតាមក្រុមគ្រួសារនិយាយថា នៅព្រឹកនោះ ជនរងគ្រោះនិងអ្នកភូមិ៤នាក់ទៀត បានទៅស៊ីឈ្នូលបាចជីស្រូវឲ្យឈ្មោះ ជ័យ ប៊ី ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិស្នឹងខាងលិច ឃុំស្នឹង ។ គ្រានោះមេឃកំពុងរលឹមស្រិចៗ លុះពេលបាចជីអស់ហើយដើទៅយកជីថែមទៀត ក៏ត្រូវរន្ទះ បាញ់ដូលស្លាប់ភ្លាមៗនៅក្នុងស្រែតែម្ដង ។
លោក សឹង វណ្ណារ៉ា បានបញ្ជាក់ដែរថា លោកបាននាំកងកម្លាំងទៅពិនិត្យសពនៅកន្លែងកើតហេតុ ហើយក្រុមគ្រួសារបានដឹកសពទៅកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment