រថយន្ដក្រុង​បើកបរ​ដោយ​ខ្លួនឯង​ទី​មួយ​លើ​លោក

loading...
កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង មាន​វត្តមាន​រថយន្តក្រុង​ទី​មួយ​លើ​លោក​ដែល​គ្មាន​មនុស្ស​បើកបរ​បម្រើសេវា​ដល់​អតិថិជន ។ រថយន្ដ​នេះ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​ពេល​ដែល​គេ​បានឃើញ​រថយន្តក្រុង​នោះ​គេ​នាំ​គ្នា​ថត​នឹង​សម្លឹង​មិន​ដាក់​ភ្នែក​ឡើយ ។
វា​ជា​ប្រភេទ​រថយន្តក្រុង​ខ្លា​ត​តូច​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី វា​មាន​ប្រវែង​៤​ម៉ែត្រ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​តែ​១៥​នាក់​ប៉ុណ្ណោះ​។ វា​រត់​ក្នុង​ល្បឿន​១០​គីឡូ​ម៉ែ​ត​ក្នុង​មួយ​ម៉ោង ។ ក្នុងអំឡុងពេល​ចាប់ផ្តើម​ដំបូង​នោះ រថយន្តក្រុង​ដែល​អត់​អ្នកបើកបរ​នោះ​មាន​ចំនួន​ពីរ​សម្រាប់​បម្រើ​លើ​ផ្លូវ​រត់​ដែល​បាន​កំណត់ សរុប​៥​កន្លែង​ក្នុង​ទីក្រុង​លី​យ៉ុ​ង ហើយ​រាល់​១០​នាទី​ម្តង​រថយន្ត​នឹង​ដល់​ចំណត​មួយ ។ រថយន្តក្រុង​នេះ​មាន​តម្លៃ​១៧០,០០០​ផោន ស្មើនឹង​២២៦៣៦១,៨០​ដុល្លារ​ក្នុង​មួយ​គ្រឿង ។
រថយន្តក្រុង​នេះ​ក៏​ត្រូវ​បាន​គេ​ធ្វើការ​សាកល្បង​លើ​ផ្លូវថ្នល់ ដោយ​គ្មាន​អ្នក​ជិះ​នៅ​ទីក្រុង ផ្សេង​ៗ​នៃ​ប្រទេស​បារាំង និង​ប្រទេស​ស្វ៊ី​ស​ដូច​គ្នា ។ ចំណែក​នៅ​ទីក្រុង​ឌូ​បៃ ក៏​កំពុង​ធ្វើ​ការ​សាកល្បង​នៃ​សេវា​នេះ​ដែរ ដោយ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​បារាំង ។
ដោយសារ​វា​ជា​វត្តមាន​លើក​ទី​មួយ​ក្នុង​ពិភពលោក​បាន​ធ្វើ​ឲ្យ​ទាំង​អ្នកដំណើរ​ក្នុង​រថយន្ត ក្រុង និង​អ្នក​ដែល​បានឃើញ​វា​លើ​ដងផ្លូវ មានការ​ចាប់អារម្មណ៍ ស្រលាញ់​ពេញចិត្ត​និង​បាន​ថតរូប​ខ្លួន​ជាមួយ​រថយន្តក្រុង​គ្មាន​មនុស្ស​បើក ហើយ​អ្នកដំណើរ​ក្នុង​រថយន្ត​វិញ ក៏​អាច​ទស្សនា​ទេសភាព​ក្នុង​ទីក្រុង​លី​យ៉ុ​ង ដ៏​ស្រស់​ស្អាត់​បាន​យ៉ាង​ងាយស្រួល​ដោយសារ​ល្បឿន យឺត​ៗ​រថយន្តក្រុង​នេះ ។
លោក Christophe Sapet ដែល​ជានា​យក​ប្រិត​ប​តិ្ត​នៃ​ក្រុមហ៊ុន Navya ដែល​ជា​ក្រុមហ៊ុន ផលិត​រថយន្តក្រុង​គ្មាន​អ្នកបើកបរ​បាន​និយាយ​ថា រថយន្តក្រុង​នោះ​បាន​បំពាក់​នូវ​ឧបករណ៍ ចាប់​ចម្ងាយ​ដែល​ធ្វើ​ឲ្យ​អាច​ដឹង​ថា​តើ​វា​នៅ​កន្លែង​ណា និង​អាច​ដឹង​បាន​នូវ​រាល់​ហេតុការណ៍ ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​វា ដែល​ឲ្យ​រថយន្តក្រុង​នោះ​គេច​ផុត​ពី​គ្រោះ​ថា្ន​ក់​ប្រកបដោយ​ភាព​ឆ្លាត​វៃ ។
ក្រុមហ៊ុន Navya ថា មក​ដល់​ពេល​នេះ​មានការ​បញ្ជា​ទិញ​មុន​ចំនួន​៣០​គ្រឿង ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន​២០​នាក់ ។

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment