ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ឡាច សុមេធ អាយុ៥៦ឆ្នាំ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី និងជានាយការិយាល័យសុខាភិបាល នៃទីបញ្ជាការដ្ឋានកងទ័ពជើងគោក ចំណែកនារីវ័យក្មេងនោះគឺជានារីដែលទៅជាមួយនោះឈ្មោះ អ៊ូ ដាវី អាយុ២១ឆ្នាំ ជានារីបម្រើការងារនៅតាមភោជនីយដ្ឋាន ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះមានជំងឺទឹកនោមផ្អែម និងលើសឈាម ខណៈកំពុងតែក្រេបទឹកឃ្មុំស្រាប់តែគាំងបេះដូងស្លាប់តែម្តង ។
ប្រភពបន្តទៀតថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment