“អូនទៅហើយ” របស់ ពេជ្រ សោភា ចេញជា Official Audio កាន់តែល្បី

loading...
គ្រាន់តែបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភ្លែត បទ “អូនទៅហើយ” របស់ ពេជ្រ សោភា​ ទទួលបានការគាំទ្រ និងទាក់ទាញការចាប់អារម្មណ៍ភ្លាម ហើយត្រូវបានចុចចែករំលែកជាហូរហែរព្រោងព្រាតពាសពេញ សង្គមហ្វេសប៊ុក។

បទ “អូនទៅហើយ” របស់ ពេជ្រ​ សោភា ជាប្រភេទ Original Song ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយ អ្នកនាងផ្ទាល់ និងនិពន្ធបទភ្លេងដោយ លោក Step ហើយនិងសម្រួលតន្ត្រីដោយលោក រិន ធិរ៉ា។ បទនេះ មានលក្ខណៈស្នេហាលន្លង់លន្លោច និយាយរៀបរាប់ពីស្នេហាផ្អែមល្ហែមមួយ ហើយក៏ត្រូវបានបញ្ចប់ដោយខាងប្រុសអស់ចិត្តស្រឡាញ់ ហើយធ្វើអោយខាងស្រីចាកចេញពីជីវិតស្នេហាមួយនេះ។

បទ “អូនទៅហើយ” ដែលច្រៀងដោយ អ្នកនាង ពេជ្រ សោភា ដែលមានឈ្មោះបោះសម្លេងល្បីល្បាញខ្លាំងនៅក្នុងវិថីសិល្បៈ បានចេញស្របពេលដែលអ្នកនាង កំពុងតែវិបត្តិយ៉ាងធ្ងន់ធ្ងរ គឺអ្នកនាងមានជម្ងឺកាចសាហាវ ដែលត្រូវតែព្យាបាលជាដាច់ខាត។


Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment