អ្ន​ក​នាំ​ពា​ក្យ​ប​ញ្ជា​កា​រ​ដ្ឋា​ន​អ​ង្គ​រ​ក្ស ​​៖​ ​ខ្ញុំ​​សូម​បញ្ជា​ក់​ឱ្យ​ច្បា​ស់ថា​​ ​ការ​​ពា​រ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​និ​ង​ស​ម្ដេ​ច​គ​តិ​ព្រឹ​ទ្ធ​ប​ណ្ឌិត​ ​ព្រ​ម​ទាំ​ង​ក្រុ​ម​គ្រួ​សា​រ​ដា​ច់​ខា​ត​​​

loading...
អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្សលោក អ៊ិត ថានរ័ត្ន បញ្ជាក់ជូនពលរដ្ឋខ្មែរថា ពួកលោកប្រកាសការ ពារដាច់ខាត
ព្រះមហាក្សត្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា រួមទាំងក្រុមគ្រួសារផងដែរ ។
ក្រៅពីនេះលោក អ៊ិត ថានរ័ត្ន ប្រកាសថា ក៏ការពារដាច់ខាតរដ្ឋធម្មនុញ ការពាររដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព
និងប្រជាពលរដ្ឋ ហើយនឹងប្រឆាំងដាច់ខាត នូវបដិវត្តន៍ពណ៌ ។
នៅក្នុងពិធីប្រារព្ធខួបលើកទី៨ នៃការបង្កើតទីបញ្ជាការកងអង្គរក្សរបស់ខ្លួន នៅព្រឹកថ្ងៃទី៤ កញ្ញា អគ្គមេបញ្ជាការកង
យោធពលខេមរភូមិន្ទ បានចេញបទបញ្ជាឲ្យកងអង្គរក្សការពារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារ ហើយការ
ពារកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ប៉ុល សារឿន បានចេញបទបញ្ជាផ្ទាល់មាត់ឲ្យកងអង្គរក្សរក្សាការពារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគ្រួសារឲ្យបានដាច់ខាត ការពារកុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ បទបញ្ជាទាំង
ពីររបស់លោក ប៉ុល សារឿន គឺធ្វើឡើងនៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍នៃការបង្កើតកងវរសេនាតូចលេខ២៤៦ និងការ
បង្កើតបញ្ជាការដ្ឋានកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពី
ព្រឹកថ្ងៃទី៤ កញ្ញា ម្សិលមិញ។
អគ្គបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្សលោក នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបនឹងចម្ងល់អំពីតួនាទី
របស់កងអង្គរក្សថា កងអង្គរក្សមិនមែនតែការពារលោកនាយករដ្ឋមន្ត្រីទេ គឺការពាររដ្ឋធម្មនុញ្ញ ការពារឥស្សរជនកំពូល
របស់ជាតិ និងភ្ញៀវអន្តរជាតិ ដែលមកបំពេញបេសកកម្មនៅកម្ពុជា ។
ថ្មីៗនេះ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបបានចាប់ផ្ដើមនាំគ្នាព្រមានគណបក្សប្រឆាំង ដោយសន្យាចាប់ខ្លួនមេដឹកនាំ
គណបក្សប្រឆាំងទាំងពីរគឺលោក សម រង្ស៊ី និងលោក កឹម សុខា ឱ្យតែមានការស្នើសុំណាមួយពីតុលាការ ។ ជាងនេះ
ទៀតមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនបានចាប់ផ្ដើម អំពាវនាវឱ្យកងទ័ពប្ដេជ្ញាការពារក្រុមគ្រួសារលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និងរាជរដ្ឋាភិបាល និងការ ពារកុំឱ្យមានចលាចលណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលគណបក្សប្រជា
ជន ៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment