អ៊ុំ ចំរើន និង​កន ច​ន្ថា នរណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់ ?

loading...
រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC នៅ​ថ្ងៃ​សៅរ៍ ទី​១៧ កញ្ញា ស្អែកនេះ ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​រង់ចាំ​មើល ថា​តើ​រវាង​កីឡាករ កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដែល​ត្រូវ​ជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ​នេះ​នរណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​។
អ៊ុំ ចំរើន និង កន ច​ន្ថា ថ្វី​ដ្បិតតែ​ពួក​គេ​ទាំង​២​នាក់​សុទ្ធ​សឹង​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា​មែន ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ពិតជា​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ​ខ្លាំង​ណាស់​។  កន ច​ន្ថា ធ្លាប់​មាន​ប្រវត្តិ​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ច្រើន​ជំនាន់​រួច​មក​ហើយ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មាន​ជំនឿ​ចិត្តច្រើន​ជាង ។ ម្យ៉ាងវិញទៀត ថ្វីដៃ​ប្រកួត​របស់​គេ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ទាំង​ផ្លែ​កែង​និង​ជង្គង់​អាច​ធ្វើការ​វាយ​ចេញ​បាន​រហ័ស​និង​ចំ​គោលដៅ​ល្អ​ទៀត​ផង។ រីឯ​អ៊ុំ ចំរើន ចាញ់​ប្រៀប​កម្ពស់​គូប្រកួត​បន្តិច​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​អាច​ស៊ីសង​គ្នា​បាន​។ ក្រៅពី​មានចិត្ត​សឿង ស្នៀត​កណ្ដាប់ដៃ កែង​និង​ជង្គង់ គឺ​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍​ប្រកួត​។ ដូច្នេះ​បើ​ចង់​ដឹង​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ ។
ចំណែក​គូប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា -​ថៃ​វិញ​នោះ​មាន កីឡាករ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sumar Sor Virakvan ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម និង​កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Vigo Sor Danchhai ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។
នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ថ្ងៃអាទិត្យ​ ទី​១៨ កញ្ញា ខានស្អែក​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ផង​ដែរ ដូច​ជា​កីឡាករ រិ​ន សា​រដ្ឋ មក​ពី​ក្លិប​ខេត្តព្រៃ វែង ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phit Ratanak ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម និង​កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phit Ek ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។
ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ​មាន កីឡាករ ឡុ​ង ខេត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ណែម លី​អៀ​ច មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ។ កីឡាករ ចាន់ ស៊ី​នេ​ត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ឆែម ច​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ សាយ ចំរើន មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ ហាក់ ប៉ាន់​ធី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង​គូ​ចុង​ក្រោយ​កីឡាករ ដួង ស្រេង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជា​មួយ​កីឡាករ អិុន វិ​ឆ័​យ មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនគីរី ៕

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment