លោក សីហា ម្ចាស់ហាងលក់ម៉ូតូនៅម្តុំគិរីរម្យ បានប្រាប់ឱ្យដឹងថាតម្លៃរបស់ DUKEស៊េរី ០១៥ អាស្រ័យទៅតាមកម្លាំងម៉ាស៊ីនដូចជា កម្លាំងម៉ាស៊ីន ២០០ តម្លៃប្រហែល ៤០៥០ ដុល្លារ កម្លាំងម៉ាស៊ីន ២៥០ តម្លៃប្រហែល ៤៨០០ ដុល្លារនិងកម្លាំងម៉ាស៊ីន ៣៩០ តម្លៃប្រហែល ៥៧០០ ដុល្លារ។
KTM DUKE មានបំពាក់ប្រព័ន្ធសាំងប៊ិច ប្រព័ន្ធប្រអប់លេខ ៦ វគ្គ ប្រើច្រវ៉ាក់មិនមែនខ្សែពាន ប្រព័ន្ធអំប្រ៊ីយ៉ា(សើម) ប្រព័ន្ធអគ្គីសនីអំពូលមុខប្រភេទ LED ទំហំ ១២v ៦០/៥៥វ៉ាត់ ប្រើអាគុយស្ងួតទំហំ១២ វ៉ុល ធុងសាំងអាចដាក់បានអតិបរមា ១០ លីត្រ ឯតួខ្លួនខ្ពស់អាចយកទៅលេងឬកែថែមបានយ៉ាងឡូយ៕
loading...
0 comments:
Post a Comment